Connect with us

ព័ត៌មានជាតិ

ស្ថានទូតអាមេរិក មូលនិធិអាស៊ី និង​វិទ្យាស្ថាន​ជាតិ​ការ​ទូត​ រួមគ្នាបើកសិក្ខាសាលា “ជំនាញកិច្ចការទូត”

បានផុស

នៅ

ស្ថានទូតអាមេរិកនៅភ្នំពេញ មូលនិធិអាស៊ីប្រចាំកម្ពុជា​ និង​វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តើមសិក្ខាសាលារួមគ្នា ស្តីពី​ជំនាញ​កិច្ចការ​ទូត ដើម្បីជំរុញការផ្លាស់ប្តូរមតិយោបល់ និងការអនុវត្តល្អៗ នៅក្នុងវិស័យគន្លឹះ ហើយ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលស្ថានទូតអាមេរិកនៅភ្នំពេញបានផ្ដល់ជូន កម្ពុជាថ្មី នៅល្ងាចនេះ។

អ្នកដឹកនាំមកពីអង្គការ ស្ថាប័នក្នុងវិស័យឯកជន ក្រុម​អ្នកជំនាញ​ផ្តល់ប្រឹក្សា ស្ថាប័នទូត និងពហុភាគី បានចូលរួមជាមួយអ្នកការទូតកម្ពុជាវ័យក្មេងចំនួន ៣១នាក់ នៅ​ក្នុង​សិក្ខាសាលាប្រចាំសប្តាហ៍ដែលមានជាបន្តបន្ទាប់ចំនួន ៤លើក ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​លើនិន្នាការ​សំខាន់ៗ ដូចជាមធ្យោបាយសម្រាប់ធ្វើការទាក់ទងជាមួយសាធារណជនបរទេស ដោយ​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​​ដើម្បីជំរុញផលប្រយោជន៍ជាតិ ពហុនិយម និងបន្ស៊ីគ្នានូវទិន្នន័យ និងព័ត៌មាន​ សម្រាប់​អ្នក​ធ្វើ​គោល​នយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​នៃសហរដ្ឋអាមេរិក បានថ្លែង​នៅក្នុងសុន្ទរកថា​ទៅ​កាន់​អ្នកការ​ទូត​កម្ពុជា នៅ​ក្នុងវិទ្យាស្ថាន NIDIR ថា៖ “បញ្ហា​ប្រឈម​​នៅ​ក្នុងសាកលលោកនាសម័យបច្ចុប្បន្នមិន​ដែល​ធ្លាប់​មាន​ទេពីមុនមក ហើយសហគមន៍អន្តរជាតិពឹងលើអ្នកការទូត «ជំនាន់ក្រោយ» ហើយ​ ក្នុង​ការ​រក​ដំណោះ​ស្រាយ​សម្រាប់បញ្ហាប្រឈមដ៏ស្មុគស្មាញទាំង​នេះ”។ 

លោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ “សិក្ខាសាលា​នេះ​នឹង​ធ្វើឱ្យមានឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍គ្នាល្អ សម្រាប់អ្នកការទូតវ័យក្មេងកម្ពុជា​របស់​យើង​ ដើម្បីទទួលបាន​ទស្សនៈថ្មីៗ លើប្រធានបទនានា ដែលខ្ញុំជឿជាក់ថា នឹង​ធ្វើ​ឱ្យ​អ្នកការ​ទូត​វ័យ​ក្មេង​កម្ពុជា​របស់​យើងមានចំណេះ និងជំនាញ ដែលគេត្រូវការ ដើម្បីធ្វើឱ្យខ្លួនគេរីកចម្រើនទៅមុខនៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ដែលមានភាពស្មុគស្មាញ”។ 

លោកស្រី Meloney C. Lindberg តំណាងនៃមូលនិធិអាស៊ីប្រចាំ​នៅកម្ពុជា បានមានប្រសាសន៍ថា៖ “នេះ​ជា​ឱកាសពិសេសមួយ សម្រាប់ធ្វើការចែករំលែកទស្សនៈនានា លើប្រធានបទដែលមានសារៈសំខាន់​នាសព្វ​ថ្ងៃនេះ​ជាមួយអ្នកការទូតវ័យក្មេងកម្ពុជា និងជំរុញឱ្យមានការផ្លាស់ប្តូរគ្នា ដោយបើកចំហ និង​ដោយ​ស្ថាបនា”។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម អាមេរិក-កម្ពុជា AmCam ២០២១ របស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ពីការខិតខំធ្វើ សហប្រតិបត្តិការ​របស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ទាក់ទងនឹងវិបុលភាព សន្តិភាព គោលការណ៍ និង ភាព​ជាដៃគូ។

វិទ្យាស្ថាន NIDIR ត្រូវបានបង្កើតឡើងជាផ្លូវការ​ នៅឆ្នាំ ២០១៦ ជាគំនិតផ្តួចផ្តើម​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមឆ័ត្រ​របស់​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិទ្យាស្ថាន​នេះមានបំណងកសាងសមត្ថភាពជំនាញអាជីព​របស់​អ្នកការទូតវ័យក្មេងអាជីពកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព ដើម្បី​ឱ្យ​ពួកគេ​អាច​បំពេញ​កិច្ចការ​ទូត​នៅ​ក្នុងពិភពលោក ដែលកំពុងមានការពិបាកកាន់តែច្រើនឡើង និងជាពិសេស លើកកម្ពស់ការចូលរួម និង​តួនាទី​​របស់ប្រទេសកម្ពុជា នៅក្នុងកិច្ចការតំបន់។

មូលនិធិ​អាស៊ី គឺជា​អង្គការអភិវឌ្ឍន៍អន្តរជាតិ មិនស្វែងរកកម្រៃចំណេញមួយ ដែល​ផ្តោត​លើ​ការ​លើក​កម្ពស់​ជីវិត​រស់នៅ នៅទូទាំងតំបន់អាស៊ីដែលកំពុងមានការអភិវឌ្ឍ និងមានភាពរស់រវើក។ ដោយ​បាន​ទទួល​ជំនាញ​ដ៏​ជ្រាលជ្រៅ​ពីអ្នក​នៅក្នុងស្រុក និងជាមួយនឹងបទពិសោធន៍រយៈពេល ៦ទសវត្សរ៍ ការងារ​របស់​ខ្លួន​នៅ​ទូទាំង​តំបន់ ​សំដៅឈានទៅសម្រេចគោលដៅរួមចំនួន៥ គឺពង្រឹងអភិបាលកិច្ច ផ្តល់លទ្ធភាពដល់ស្រ្តី ពង្រីកឱកាស​សេដ្ឋកិច្ច បង្កើនភាពធន់នៃបរិស្ថាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់៕

អត្ថបទផ្ដល់ដោយស្ថានទូតអាមេរិកនៅភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម