Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ចិន​ថា ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ពិតជា​ត្រឹមត្រូវ !

បានផុស

នៅ

​ស្ថានទូតចិន​ប្រចាំ​កម្ពុជា បានធ្វើ​ឡើង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​នេះ ដោយ​ភ្ជាប់​មក​នូវ​ឃ្លី​ប​វីដេអូ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី “​អនាគត​របស់​អាស៊ី​” នា​ថ្ងៃទី​២០ ខែឧសភា ថា៖ «ពិតជាត្រឹមត្រូវ​»។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី “​អនាគត​របស់​អាស៊ី​” កាលពី​ថ្ងៃទី​២០ ខែឧសភា នោះ សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ស​ន៏​ថា ការចោទប្រកាន់​នេះ វា​អយុត្តិធម៌​ពេក​សម្រាប់​កម្ពុជា ហើយក៏​អយុត្តិធម៌​សម្រាប់​ចិន​ផងដែរ​។ សម្តេច​បន្តថា គ្រាន់តែ​វ៉ាក់សាំង ដែល​យក​ចាក់​ជូន​ប្រជាពលរដ្ឋ​ជាង​ពីរលាន​នាក់ បើសិន​គ្មាន​ការ​ជំនួយ​ពី​ចិន និង​ការផ្គត់ផ្គង់​ពី​ចិន កម្ពុជា​ក៏​គ្មាន​ប្រាក់​សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នោះដែរ​។ សម្តេច​លើក​ជា​សំណួរ​ថា ក្រៅពី​កូ​វ៉ា​ក់ ដែល​បានផ្ដល់​ជាង​៣០​ម៉ឺន​ដូ​ស តើ​មាន​ប្រទេស​ណាមួយ បាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ​ឬ​នៅ ?​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀតថា “​ខ្ញុំ​គិតថា​គួរតែ​ពិនិត្យឡើងវិញ ពាក់​វែ​នតា​អោយបាន​ប្រសើរ សម្លឹង​ឆ្ពោះ​មកលើ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា តើ​គេ​គួរ​មាន​ឥរិយាបថ​យ៉ាងណា​ចំពោះ​កម្ពុជា ទើប​កម្ពុជា​ទទួលយក ? ពីព្រោះ​យើងខ្ញុំ​មិនដែល​បាន​បិទទ្វារ​ផង ជំនួយ​ក៏​មិនដែល​បាន​បិទទ្វារ វិនិយោគ​ក៏​មិនដែល​បាន​បិទទ្វារ ពាណិជ្ជកម្ម​ក៏​មិនដែល​បាន​បិទទ្វារ ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅត្រង់ថា អ្នកណា​ហុចដៃ​មក គឺ​យើងខ្ញុំ​ទទួល អ្នកណា​ផ្ដល់​ឲ្យ យើងខ្ញុំ​ទទួល លើកលែងតែ​ពួក​ភេរវកម្ម​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម