Connect with us

ព័ត៌មានជាតិ

កម្លាំង​ការពារ​ព្រំដែន​វៀតណាម ផ្ដល់​សម្ភារៈ​បរិក្ខារ​ពេទ្យ ជូន​អាជ្ញាធរ​ខេត្ត​ចំនួន​ពីរ​របស់​កម្ពុជា

បានផុស

នៅ

ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះថា នៅច្រកព្រំដែន ខាញបិញ និងច្រកព្រំដែនអន្តរជាតិ តិញបៀន បញ្ជាការដ្ឋាននៃកងកំលាំងការពារព្រំដែនខេត្តអានយ៉ាង នៃប្រទេស​វៀត​ណាម បានប្រគល់អំណោយជា​សម្ភារៈ​បរិក្ខារ​ពេទ្យ គ្រឿង​ឧបភោគ បរិភោគ សម្រាប់​បង្ការ ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ដល់ខេត្តចំនួនពីរ នៃប្រទេសកម្ពុជា គឺខេត្តកណ្តាល និងខេត្តតាកែវ ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជិត១ពាន់លានដុង។

បើតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា ពិធីប្រគល់ និងទទួលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយ​មានការចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតបញ្ជាក់ថា នៅ​ច្រក​និមួយៗ​ តំណាង​បញ្ជា​ការដ្ឋាន​កង​ការពារ​ព្រំដែនខេត្តអានយ៉ាង បានប្រគល់​ជូនម៉ាសពេទ្យចំនួន១លានម៉ាស ជែលចំនួន១,០០០ដប ស្ករស២,០០០គីឡូ ប្រេងឆា២,០០០ដប ប៊ីចេង​២,០០០កញ្ចប់ មីកញ្ចប់ចំនួន​​៦,០០០ និងថ្នាំពេទ្យមួយចំនួនទៀត ដល់កង​កម្លាំង​ប៉ូលីស, តំបន់​ប្រតិបត្តិ​ការ​សឹករង, កងអាវុធហត្ថ, កងវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៣, ៦០៥, កងវរសេនា​តូច​កងការពារព្រំដែនលេខ០១, កងវរសេនាធំលេខ៦០១ របស់ខេត្តទាំងពីរ ដើម្បីប្រើប្រាស់ក្នុងការបង្ការ និង​ទប់ស្កាត់ជំងឺកូវីដ-១៩ និងជួយ​ឧបត្ថម្ភ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​សារ​ទឹកជំនន់៕

​អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៨ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤៨ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម