ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តកសិករដាំដុះបន្លែសុវត្ថិភាពដើម្បីកាត់បន្ថយការនាំចូល
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលើកទឹកដល់ប្រជាពលរដ្ឋដែលដាំបន្លែសុវត្តិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ កាត់បន្ថយការនាំចូលពីបរទេសក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

ការលើកទឹកចិត្តរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចុះពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក ជិន ផល ដែលកំពុងដាំការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ត្រកូន លើផ្ទៃដីប្រមាណ ១០អា នៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរីកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ការចុះពិនិត្យការដាំដុះបន្លែនេះដើម្បីលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលប្រកបរបរដាំបន្លែនៅក្នុងខេត្តមណ្ឌលគីរី ក្នុងការជំរុញផលិតភាពផលិតកម្មបន្លែឱ្យកាន់តែរីកចម្រើនថែមទៀតទាំងបរិមាណ និងគុណភាព ធានាបាននូវនិរន្តរភាពផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត។
លោក វេង សាខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ជិន ផល ក្នុងការដាំបន្លែដែលជាអាជីពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងរួមចំណែកផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
លោកបានលើកទឹកចិត្តឱ្យខិតខំបន្ថែមទៀត ដើម្បីឆក់យកឱកាសដែលទីផ្សារកំពុងត្រូវការ និងជាពិសេសដើម្បីលើកកម្ពស់កម្រិតជីវភាពកាន់តែល្អប្រសើរ តាមរយ:ការរកែប្រែទម្លាប់នៃការដុះតាមបែបធម្មជាតិ ទៅធ្វើការដាំដុះតាមតម្រូវការទីផ្សារ ការបញ្ជាទិញ និងអនុវត្តកសិកម្មតាមកិច្ចសន្យា អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានណែនាំឱ្យលោកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរីជួយចងក្រងបណ្តុំផលិតបន្ថែដល់កសិករ ដើម្បីមានឱកាសសហការផលិតផ្គត់ផ្គង់ឱ្យក្រុមហ៊ុនប្រមូលទិញ និងបញ្ជ្រាបបច្ចេកទេសបន្ថែម។

បើតាមការប៉ាន់ស្មានកម្ពុជាបាននាំចូលបន្លែពីក្រៅប្រទេសមានប្រមាណជាង៤០០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលបន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាម និងថៃដោយសារតែបន្លែទាំងនោះ មានតម្លៃថោកហើយកសិករខ្មែរ មិនទាន់អាចដាំដុះបន្លែគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារដោយសារបញ្ហាអាកាសធាតុ និងកង្វះចំណេះដឹងផ្នែកបច្ចេកទេសក្នុងការផលិត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?