Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកគិរីវង់ស្រាវជ្រាវរកឃើញកូនកញ្ឆារាប់ពាន់ដើម យកទៅដុតបំផ្លាញចោល

បានផុស

នៅ

សមត្ថកិច្ចខេត្តតាកែវ បានកាប់ដុតបំផ្លាញដំណាំកញ្ឆាបានចំនួន០៨ទីតាំង  អាងស្តុបទឹក០៦ នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ១,៩៥៦ម៉ែត្រក្រឡា ដែលជនខិលខូចលួចដាំខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងភ្នំរុករកដំណាំកញ្ឆាដែលជនខិលខូចលួចលាក់ដាំ។

ក្រោយការដកបំផ្លាញកូនកញ្ឆារាប់ពាន់ដើម បច្ចុប្បន្នកម្លាំងជំនាញស្រុកកំពុងបន្តការស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម