ព័ត៌មានជាតិ
៣សប្ដាហ៍ ប្រជាពលរដ្ឋខណ្ឌកំបូល ជាង២០,០០០គ្រួសារបានទទួលស្បៀងអាហារពីសម្ដេចតេជោ និងសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិត
ក្នុងរយៈពេល៣សប្ដាហ៍មកនេះ អាជ្ញាធរខណ្ឌកំបូល បានផ្ដល់ស្បៀងអាហារមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋ កម្មករកម្មការិនី ដែលមានជីវភាពខ្វះខាត ជាង២០,០០០គ្រួសារ ក្នុងនោះនៅសង្កាត់ឪឡោក មានចំនួន២,៩៣៦គ្រួសារ សង្កាត់កន្ទោក ៦,៤០០គ្រួសារ សង្កាត់កំបូល ៥,១០០គ្រួសារ សង្កាត់ស្នោ ៣,៦២៥គ្រួសារ និងសង្កាត់បឹងធំ ២,៤០០គ្រួសារ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការចូលរួមចែកជូនពីលោក គឹម វិបុល ប្រធានក្រុមការងារចុះជួយសង្កាត់ឪឡោក និងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោកស្រី ទេព កញ្ចនា អភិបាលរងខណ្ឌកំបូល និងជាអនុប្រធានក្រុមការងារ បានចុះជួយសង្កាត់ឪឡោក បានបន្តចែកស្បៀងអាហារជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៤៣៣គ្រួសារទៀត នៅភូមិជ័យជំនះចំនួន៣២គ្រួសារ ភូមិត្រពាំង ១៩៤គ្រួសារ ភូមិដូនរដ្ឋ ១៣០គ្រួសារ និងភូមិពង្ររ៧៧គ្រួសារ។ អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី