Connect with us

ព័ត៌មានជាតិ

ពន្យារពេលការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិនៅខេត្តកែប ​

បានផុស

នៅ

សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ ប្រកាស​ពន្យារ​ពេល​នៃការប្រកួតកីឡាទ្រី យ៉ាត្លុង ជ្រើសរើសជើង​ឯកថ្នាក់​ជាតិ​ឆ្នាំ ២០២០​ នៅខេត្តកែប ដែលគ្រោងធ្វើនាចុងខែវិច្ឆិកានេះ ត្រូវបានលើកពេលទៅ​ប្រកួតនាអំឡុង​ពាក់​កណ្តលខែធ្នូ ឆ្នាំ២០​២០វិញ ដោយសារតែអនុវត្តតាមការណែ​នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ​បញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បញ្ជាក់ថា ការលើកពេលនេះ គឺ​ដោយ​សារតែ​សហ​ព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា អនុវត្តតាមវិធា​នការការពារជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន​បំផុត ដើម្បីទប់ស្កាត់ការឆ្លង​រាល​ដាល នៃជំងឺកូវីដ-១៩ ក៏ដូចជារួមគ្នាបញ្ចប់ព្រឹត្តិការ​ណ៍៣វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការរូបនេះ បន្ថែមថា សហ​ព័ន្ធគ្រោង នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ដោយកំណត់​ចំនួន​កីឡាករ កីឡាការិនី ចូលរួមមានចំនួនតិចជាងឆ្នាំមុនៗ ប៉ុន្តែជា​កីឡាករ កីឡា​ការិនី ដែលមាន​សមត្ថភាព​ខ្ពស់​ៗ។ លោកបញ្ជាក់ទៀតថា ការកំណត់ចំនួនបែបនេះ គឺយើងចង់បានគុណភាព ព្រោះពេលវេលាកាន់ តែខើច​សម្រាប់គោលដៅឆ្ពោះទៅចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀត​ណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០​២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ។ 

លោក ងិន សុខបញ្ញា បន្ថែម​ថា សម្រាប់​ការ​ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ សហ​ព័ន្ធនឹងផ្តល់ឱកាស​ជូន​ដល់​លោកគ្រូ អ្នក គ្រូជាគ្រូបង្វឹក ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅខេត្តកែប កាលពីខែតុលា ឆ្នាំ២០​២០ ឲ្យចូលរួមជួយរៀបចំការប្រកួតឲ្យទទួលបាន​បទពិសោធន៍​កាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេស​គឺឲ្យ​គ្រូបង្វឹកនៅខេត្តកែបទាំងនោះ ទទួល​បាន​ជំនាញ​សម្រាប់​ការ​ទទួល​រៀប​ចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០​២៣​ (CAMSOC) បានកំណត់ឲ្យប្រភេទកីឡាទ្រីយ៉ាត្លុងនេះ រៀបចំនៅខេត្តកែបនេះតែម្តង ដែលជា​ខេត្ត​មួយនេះអំ​ណោយផលល្អដល់វិស័យកីឡាទ្រីយ៉ាត្លុង ដែលត្រូវហែលទឹក ជិះកង់ និងរត់៕

អត្ថបទ ៖ វិសិទ្ធ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

តារា​សម្ដែង​ សិង្ហបុរី​ ត្រូវ​ឃុំ​ខ្លួន​ពី​បទ​បំពានច្បាប់ឥស្លាម ក្រោយជិតស្និទ្ធជាមួយ​តារាស្រីម៉ាឡេស៊ី ​

សន្តិសុខសង្គម២៧ នាទី មុន

អគ្គិភ័យឆេះព្រៃលើភ្នំស្វាយ ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ​សល់ពីសង្គ្រាម២គ្រាប់ផ្អើលអ្នកស្រុក

កីឡា៤០ នាទី មុន

លោក Macron អំពាវនាវ​ឱ្យ​រុស្ស៊ី​មាន​បទ​ឈប់​បាញ់​ ក្នុងពេល​កីឡា​អូឡាំពិក​២០២៤

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អាល្លឺម៉ង់ ព្រមានថា ក្មេងៗ គួរត្រៀមខ្លួន ចំពោះសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម