ព័ត៌មានជាតិ
ក្មេងប្រុសអាយុជាង១ខួបកំពុងឈរបៅទឹកដោះគោត្រូវបុរសម្នាក់ថយរថយន្តកិនស្លាប់
ក្មេងប្រុសអាយុទើប ១ ខួប ៣ ខែ ម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបុរសម្នាក់បើករថយន្តថយក្រោយកិន ខណ:កំពុងឈរបៅទឹកដោះគោ នៅក្បែរចិញ្ចើមផ្លូវ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវី ព្រះខ័នជ័យ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស ៣៣០មួយគ្រឿង បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវី នៅការិយាល័យមេធាវី ព្រះខ័នជ័យ ដោយបើករថយន្តថយក្រោយចេញពីការិយាល័យ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យកិនក្មេងប្រុសចំកង់ខាងក្រោយពេញទំហឹង ភ្លាមនោះម្តាយក្មេងរងគ្រោះ ឃើញកូនស្តូកស្តឹងនៅក្នុងថ្លុកឈាម ក៏បានយកកូនដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលកូនរបស់គាត់បានស្លាប់នៅពាក់កណ្តាលផ្លូវ រួចដឹកកូនយកមកកន្លែងស្នាក់វិញនៅរួចអុចធូប ទៀន ដើម្បីជូនដំណើរកូន ហើយបានរាយការទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយខាងភាគីបង្កសូមធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះ ដោយមានការព្រមព្រៀងគ្នា ដោយខាងភាគីរងគ្រោះបានទាសំណងចំនួន៤៥០០ដុល្លារ បន្ទាប់មកខាងភាគីបង្កបានប្រគល់លុយឱ្យគ្រប់ចំនួន ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខា

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ