Connect with us

ព័ត៌មានជាតិ

ដំបូង​គេ​ ផ្លូវ​ថ្មើរជើង​ក្រោម​ដី​​នៅ​ខេត្ត​ព្រះសីហនុ លេច​រូប​រាង​រួចរាល់​នៅ​ចុង​ខែ​ឧសភា​នេះ

បានផុស

នៅ

ផ្លូវ​ក្រោម​ដី​ថ្មើរជើង​ចំនួន ២ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅ​ខេត្ត​ព្រះសីហនុ កំពុង​សម្រុក​បញ្ចប់​ការងារ​សេសសល់​តិចតួច គ្រោង​បញ្ចប់​នៅ​ចុង​ខែ​ឧសភា​នេះ។

ផ្លូវ​ថ្មើរ​ជើង​ក្រោមដី​ទាំង​ពីរ​ខ្សែ មួយ​កន្លែង​ស្ថិត​នៅ​ចំ​ពី​មុខ​វិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ទី​ប្រជុំជន​រោងចក្រ ដែល​ខ្សែ​នីមួយៗ​មាន​ប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និង​កម្ពស់ ៣,២ម៉េត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការ​រង កង​កម្លាំង​វិស្វកម្ម​សម្តេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ធ្វើ​ឡើង​សម្រាប់​សម្រួល​ការ​ធ្វើ​ដំណើរ បញ្ចៀស​ការ​កកស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​អាច​ឲ្យ​សិស្សានុសិស្ស កម្មករ កម្មការិនីឆ្លងកាត់​ផ្លូវ​ប្រក​ដោយ​សុវត្ថិភាព។ ការ​សាងសង់​ផ្លូវ​ថ្មើរ​ជើង​​ក្រោម​ដី​នេះ ក្រៅ​ពី​សម្រាប់​ដើរ​ហើយ​នោះ ក៏​មាន​ផ្លូវ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បណ្ដើរ​កង់ និង​ម៉ូតូ​ឆ្លងកាត់​បាន​ផង​ដែរ។

អាជ្ញាធរ​ខេត្តព្រះសីហនុ​បាន​ស្ថាបនា​​ផ្លូវ​ក្រោម​ដីសម្រាប់​​ប្រជាជនអាច​ដើរ​​ឆ្លងកាត់​ ពោល​គឺ​មិន​ធ្វើ​លើ​​អាកាស​ដូច​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​នោះ​ទេ។

ឧត្ដមសេនីយ៍ទោ វង់ សំអាត បាន​បញ្ជាក់​ថា ការ​​សាងសង់​ផ្លូវ​ថ្មើរ​ជើង​ក្រោម​ដី​នេះ បាន​ចាប់ផ្ដើម​សាងសង់​កាល​ពី​ដើម​ខែវិច្ឆិកា។ ផ្លូវនេះ​មាន​ប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែល​មាន​ជណ្តើរ​ឡើង មាន​ប្រព័ន្ធ​បូម​ទឹក​ចេញ មាន​កង្ហារ​សម្រាប់​បញ្ជូន​ខ្យល់​ចូល​និង​មាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផង​ដែរ។

ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ ​ក៏​មានការ​ស្ថាបនា​​ពង្រីកផ្លូវជាតិ​លេខ​៤ ចន្លោះពីគីឡូម៉ែត្រ​២១៦-០០ ដល់​គីឡូម៉ែត្រ​លេខ​២២២-៧០០ មាន​ប្រវែង ៦,៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ដែលនឹង​​កែប្រែ​មុខ​មាត់​​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ការ​អភិវឌ្ឍ​លូតលាស់​ ក្លាយ​ជា​ទីក្រុង​ទំនើប​នៅ​ជាប់សមុទ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម