Connect with us

ព័ត៌មានជាតិ

ឥណ្ឌា ត្រៀមចេញច្បាប់យ៉ាងតឹងរ៉ឹងការពារ«សត្វគោ»!

បានផុស

នៅ

Assam បានក្លាយជារដ្ឋកាន់កាប់ដោយគណបក្ស BJP ចុងក្រោយគេបង្អស់ ដែលបានដាក់ចេញសេចក្តីព្រាងច្បាប់ការពារសត្វគោ​ ខណៈអភិបាលរដ្ឋលោក Jagdish Mukhi បានប្រកាសថា រដ្ឋាភិបាលនឹងណែនាំសេចក្តីព្រាងច្បាប់នេះនៅក្នុងអង្គប្រជុំសភា បន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mukhi បាននិយាយថា រដ្ឋនឹងអនុវត្តគោលនយោបាយ “មិនអត់ឱន” ពាក់ព័ន្ធច្បាប់ការពារសត្វគោ​ ហើយនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះជនល្មើស។ សេចក្តីព្រាងច្បាប់នេះ ស្នើឲ្យមានការហាមឃាត់ទាំងស្រុងលើការដឹកជញ្ជូនសត្វគោទៅក្រៅរដ្ឋ។

យោងតាមបទប្បញ្ញត្តិនោះ ការដឹកជញ្ជូនខុសច្បាប់និងសម្លាប់សត្វគោ ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦,៨៥៧ដុល្លារអាមេរិក។ ក្រៅពីការអនុម័តច្បាប់ការពារសត្វគោស្រដៀងគ្នានេះ រដ្ឋាភិបាល Madhya Pradesh ក៏បានបង្កើតគណៈរដ្ឋមន្រ្តីគោផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Republic World

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម