Connect with us

ព័ត៌មានជាតិ

បង្ក្រាប​មុខ​សញ្ញា​ពាក់ព័ន្ធ​នឹងគ្រឿងញៀន ឃាត់ខ្លួន​៧នាក់

បានផុស

នៅ

​ជនសង្ស័យ ចំនួន៧នាក់ ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ឃាត់ខ្លួន និង​ដក​ហូត​វត្ថុ តាង​ថ្នាំញៀន​មួយ​ចំនួន ។

​សមត្ថកិច្ច នៃផែនការងារប្រឆាំងគ្រឿងញៀន ខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹងថា  កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បានធ្វើការ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ៧នាក់ កាលពីវេលាម៉ោង ២ និង៣០នាទី រំលង​អាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិក្រាំងពុទ្រ្ទា ឃុំព្រះស្រែ ស្រុកឧដុង្គ ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​វត្ថុតាងដកហូត រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ២៣កញ្ចប់ (១៣តូច , ១មធ្យម និង ៩ធំ)  , WY ២៧គ្រាប់  , ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង , ម៉ូតូ ៤គ្រឿង ,  ទូរស័ព្ទដៃ ៣គ្រឿង , អាវុធកែច្នៃ ១ ដើម , ប្រាក់រៀល ៥៥៥,៥០០រៀល , ប្រាក់ដុល្លារ ៦១ដុល្លា , លុយថៃ ២០,០០០បាត , លុយដុង ១០,០០០ដុង រួមនឹង​ឧបករណ៍​ប្រើប្រាស់​​គ្រឿងញៀន​ មួយចំនួនទៀត ។

​ចំពោះករណីនេះ ការិយាល័យជំនាញខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាម​នីតិវិធី ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម