ព័ត៌មានជាតិ
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជួយការពារសិទ្ធក្មេងស្រីរងគ្រោះអាយុ១៤ ឆ្នាំ ដែលត្រូវចាប់រំលោភ និងអារកប៉ងសម្លាប់
បន្ទាប់ពីទទួលបានដំណឹងអំពីករណីរំលោភសេពសន្ថវៈ និងអាករប៉ងសម្លាប់ ទៅលើក្មេងស្រីអាយុ១៤ឆ្នាំ នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានចាត់តាំងក្រុមមេធាវីចុះទៅជួបក្រុមគ្រួសារ និងជនរងគ្រោះដើម្បីជួយការពារសិទ្ធិ ជូនក្មេងស្រីរងគ្រោះក្នុងករណីនេះ។

ទំព័រហ្វេសប៊ុករបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានបង្ហោះនៅថ្ងៃទី ២៣ ខែឧសភានេះថា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ប្រចាំខេត្តរតនគីរី និងលោកមេធាវី លី ទិត្យបូនាមី បានចុះជួបគ្រួសារកុមារីរងគ្រោះ និងទទួលជួយការពារសិទ្ធឱ្យក្មេងស្រីរងគ្រោះអាយុ ១៤ ឆ្នាំ ក្នុងករណីរំលោភសេពសន្ថវៈ និងប៉ងសម្លាប់ដើម្បីបំបិតភស្តុតាង។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០ នាទីល្ងាច មានករណីរំលោភសេពសន្ថវៈលើកុមារីម្នាក់អាយុ១៤ឆ្នាំ ស្ថិតនៅចំណុចការដ្ឋានទី ៣ ក្រុមហ៊ុនហ័ងអញ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
ជនល្មើសឈ្មោះ គា អាយុ៤១ឆ្នាំ បានរំលោភ និងបានអារក ក្មេងស្រីរងគ្រោះរហូតដាច់បំពងក និងបានអូសក្មេងស្រីរងគ្រោះទម្លាក់ទៅក្នុងអូរ ក្នុងបំណងសម្លាប់បំបិទភស្តុតាង។ ជនល្មើសបានរងចាំរហូតដល់ក្មេងស្រីស្លាប់ ទើបបានចាកចេញ ប៉ុន្តែដោយក្មេងស្រីរងគ្រោះបានធ្វើពុតជាស្លាប់ ( អត់ដង្ហើមចំនួន១នាទី ) ទើបជនល្មើសចាកចេញពីកន្លែងកើតហេតុ។
ក្មេងស្រីរងគ្រោះប្រឹងវាឡើងពីអូរមកខាងលើ ទើបមានអ្នកជួយ និងបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ រួចផុតពីសេចក្តីស្លាប់។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៤២ នាទីutes ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ