Connect with us

ព័ត៌មានជាតិ

ឥណ្ឌា កំពុងជួបគ្រោះអាសន្នធំថ្មីមួយទៀតហើយ

បានផុស

នៅ

ការិយាល័យអាកាសធាតុឥណ្ឌាបានព្រមានកាលពីថ្ងៃអាទិត្យទី២៣ខែឧសភាថា ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបំផុតមួយ កំពុងកកើតឡើងនៅឆ្នេរភាគខាងកើតប្រទេសឥណ្ឌា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះនេះអាចបញ្ចោញខ្យល់រហូតដល់ទៅ ១៦៥ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង​ ហើយត្រូវបានគេកំណត់ថា ជាព្យុះស៊ីក្លូនធ្ងន់ធ្ងរនិងអាក្រក់បំផុតប្រភេទទី៣។ នាយកដ្ឋានឧតុនិយម ក៏បានព្រមានពីរលកសមុទ្រ ដែលមានកម្ពស់រហូតដល់៤ម៉ែត្រ នៅតាមតំបន់ឆ្នេរផងដែរ។

លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានដឹកនាំកិច្ចប្រជុំមួយស្តីពីព្យុះដែលខិតជិតមកដល់នេះ ដោយក្រុមយោធានិងគ្រោះមហន្តរាយ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការរៀបចំ និងប្រតិបត្តិការជួយសង្គ្រោះ។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម