ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិចិន ៩នាក់ ប៉ុនប៉ងឆ្លងដែនតាមទូកចូលកម្ពុជា
កម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣០នាទីទៀបភ្លឺ សហការជាមួយ កម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឆែប បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន ០៩នាក់ នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានលួចឆ្លងដែនពីប្រទេសចិន ចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសឡាវ។
នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិចិនទាំង ០៩នាក់ ស្រី ០៤នាក់ មាន ១.ឈ្មោះ Ding Yuan ភេទប្រុស អាយុ ២៨ឆ្នាំ, ២.ឈ្មោះ Sheng Liy Wei ភេទប្រុស អាយុ ១៦ឆ្នាំ, ៣.ឈ្មោះ Li Sheng Yong ភេទប្រុស អាយុ ១៥ឆ្នាំ, ៤.ឈ្មោះ Fang Ying List ភេទប្រុស អាយុ ២០ឆ្នាំ, ៥.ឈ្មោះ Wang Minh ភេទប្រុស អាយុ ២៥ឆ្នាំ, ៦.ឈ្មោះ Xiong Jia ភេទស្រី អាយុ ២៥ឆ្នាំ, ៧.ឈ្មោះ Huang Shan Shan ភេទស្រី អាយុ ១៧ឆ្នាំ, ៨.ឈ្មោះ Huang Qiao Dan ភេទស្រី អាយុ ២០ឆ្នាំ និង៩.ឈ្មោះ Wu Feng ភេទស្រី អាយុ ១៦ឆ្នាំ។

កម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឆែប បាននាំខ្លួនជនជាតិចិនទាំង ០៩នាក់ខាងលើ មកដល់ការិយាល័យជំនាញស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ បានធ្វើការសាកសួរ និងកសាងនីតិវិធី រួចមកឃើញថា ជនជាតិចិនទាំង ០៩នាក់ខាងលើ ពុំមានកាន់លិខិតឆ្លងដែនទេ។

ជនជាតិចិនទាំង ០៩នាក់ ត្រូវបានឲ្យត្រឡប់ទៅប្រទេសចិនវិញ ដោយឆ្លងកាត់តាមប្រទេសឡាវ ដែលជាច្រកឆ្លងកាត់ចូលមក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ