ព័ត៌មានជាតិ
ភ្ញាក់ផ្អើល! ឪពុកកូនជនជាតិវៀតណាមមានអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩ ទោះមិនទាន់ចាក់វ៉ាក់សាំង
អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់និងកូនប្រុសរបស់គាត់ ត្រូវបានគេរកឃើញថា មានអង់ទីគ័រប្រឆាំងវីរុសកូរ៉ូណា បើទោះបីជាពួកគេមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ដោយ។ ការរកឃើញនេះ ត្រូវបានគេរាយការណ៍នៅពេលអ្នកទាំងពីរ ត្រូវបានគេធ្វើតេស្តនៅឯមណ្ឌលសុខភាពមួយក្នុងទីក្រុង Hai Phong។ នេះបើយោងតាមការអះអាង របស់អាជ្ញាធរសុខភាពមូលដ្ឋាន។

ដោយសារតែឪពុកនិងកូនប្រុសរបស់គាត់ មិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងវីរុស, ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ការរកឃើញអង់ទីគ័រនៅក្នុងសំណាករបស់ពួកគេបានបង្ហាញថា ពួកគេប្រហែលជាធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ហើយជាសះស្បើយ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ៥,៣០៨ករណី ស្លាប់៤៣នាក់ និងជាសះស្បើយ ២,៧២១នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី