Connect with us

ព័ត៌មានជាតិ

លោកយាយ​អាយុ​៩២​ឆ្នាំ​ម្នាក់​ស្វិតជើង​ទាំង​២​ត្រូវបាន​កូនចៅ​បោះបង់ចោល​ទាំង​សុខភាព​រឹងមាំ​ង​​

បានផុស

នៅ

​ដោយ​ឃើញ​នូវ​ទិដ្ឋភាព​គួរ​ឲ្យ​អាសូរ​​ដែល​លោកយាយ អែម យឺន អាយុ៩២​ឆ្នាំ (​ស្វិតជើង​ទាំង​សង ខាង​) មាន​ស្រុកកំណើត​នៅ​ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ត្រូវបាន​រថយន្តឈ្នួល​មួយ​គ្រឿង​ដឹក​យកមក​ទម្លាក់ចោល​នៅ​ភូមិ​ស្នោរ​ទី​១ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាល​ប៉ុ​ន្មា​ន​ថ្ងៃ​មុននេះ​រួចមក​ ខាង​មន្ទីរ​សង្គមកិច្ច​ខេត្ត​និង​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គម​កិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានរៀបចំ​ទុក​ទទួលយក​លោកយាយ​ម​ក​បន្ត​ថែរក្សា​ទំនុកបម្រុង​នៅក្នុង​វត្ត​ជម្ពូ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នា​ល្ងាច​ម្សិល​មិញ​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ទទួលបាន​ព័ត៌មាន​គួរ​ឲ្យ​អាសូរ​នោះ​រួចមក​ នៅ​ថ្ងៃ​សៅរ៍ ១១​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ ដោយ​ព្រះ​ទ័​យ​សណ្តោស និង​មហា​សទ្ធា​ដ៏​ថ្លៃថ្លា​របស់​ព្រះ​ឧ​បា​លិ​វង្ស វ៉ង់ គឹម​សន ព្រះ​រាជាគណៈ​ថ្នាក់​ត្រី គណៈមហានិកាយ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រះ​វិន័យធរ​គណ​រាជធានី​ភ្នំពេញ ព្រះគ្រូ​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រះ​នាយក​ពុទ្ធិ វិទ្យាល័យ​ជម្ពូ​វ័ន​សែន​ជ័យ ជា​ព្រះ អនុប្រធាន​វិបស្សនាធុរៈ​រា ជ​ធានី​ភ្នំពេញ និង​ជា​ព្រះចៅ​អធិ​ការ​វត្ត​ជម្ពូ​វ័ន និង​រួមជាមួយ​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ នាយកដ្ឋានសុខុមាល​ភាព​សង្គម ក្រសួង ស​.​អ​.​យ​. និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ស្ពឺ បាន​រៀប​ចំ​ទុក​ទទួលយក​លោក យាយ អែម យឺន អាយុ៩២​ឆ្នាំ (​ស្វិតជើង​ទាំង​សង ខាង​) មក​ចិញ្ចឹម​បន្ត​។

លោកយាយ​មាន​ស្រុកកំណើត​នៅ​ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​ត្រូវបាន​រថយន្តឈ្នួល​មួយគ្រឿង​ដឹក​យកមក​ទម្លាក់ចោល​នៅ​ភូមិ​ស្នោរ​ទី​១ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​អង្គារ ទី​១៨ ខែឧសភា ឆ្នាំ ២០២១ មក​បន្ត​ទំនុកបម្រុង​ផ្គត់ផ្គង់ និង​ថែទាំ​តរៀង​ទៅ​នៅ ក្នុង​វត្ត​ជម្ពូ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ក្រុមការងារ​ខេត្តកំពង់ស្ពឺ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ស្ពឺ​បាន​ភ្ជាប់​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​របស់លោក​យាយ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្ត​កោះកុង ខេត្តស្ទឹងត្រែង ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ពី​លោកយាយ និង​សុំ​ឱ្យមក​ទទួល​ឬ​ចាំ​ទទួល យក​លោកយាយ​ត្រឡប់​ទៅវិញ ។ ប៉ុន្តែ​រាល់​សំណូមពរ​ត្រូវបាន​បដិសេធ​មិន​ទទួលយក​លោកយាយ ទៅ​មើលថែ​វិញ​នោះទេ ក្រោម​ភាសា ថា​ខ្វះ​លទ្ធភាព កំពុង​ទីទ័ល គ្មាន​អ្នក​មើលថែ និង​ជាប់រវល់​ច្រើនពេក​។​

​នេះហើយ​មិន​ខុសពី​ពាក្យចាស់​ពោលថា ឪពុកម្ដាយ​ចិញ្ចឹម​កូន​១០​រស់​បាន .​តែ​កូន​១០​មិនអាច​ចិញ្ចឹម​ឪពុកម្តាយ​២​នាក់​វិញ​មិនបាន​ឡើយ​។ ពិតជា​អាសូរ​មែនទែន ដែល​លោកយាយ​នៅមាន​សុខភាព​ល្អ​រឹងមាំ​សោះ​គ្រាន់តែ​ស្វិតជើង​អង្គុយ​លើរ​តេះ គ្មាន​វង្វេងវង្វាន់​ឡើយ​តែ​បែ​ជា​កូនចៅ​យកមក​បំ​បោះ​បង់​បែបនេះ​ទៅវិញ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

ព័ត៌មានជាតិ១ ម៉ោង មុន

អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សំរាមជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្អាត ដើម្បីលើកកម្ពស់សោភណភាព ស្របពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម