ព័ត៌មានជាតិ
ស្លាប់កម្មករសំណង់៣នាក់ ដោយសាររថយន្តបុកពីក្រោយ
មនុស្ស ៣នាក់ បានស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាម ក្រោយជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ត្រូវរថយន្ត ម៉ាក NISSAN DIESEL បើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ២២ និង១០នាទី យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវកំណាត់ផ្លូវលេខ២១៧ ហៅ ផ្លូវ ចំការដូង សិ្ថតក្នុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះទាំង ៣នាក់ ទី១ ឈ្មោះ នង វិសា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិពោធិ៍រាជ ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង(អ្នកបើកបរម៉ូតូ) , ទី២ឈ្មោះ ចេង ជូ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅឋិតក្នុងភូមិ ជាំបឹង ឃុំ ស្រើង ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ និងទី៣ឈ្មោះ សុក ភណ្ឌ័ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅក្នុងភូមិ ជាំបឹង ឃុំ ស្រើង ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ ។
ចំណែកអ្នកបើកបររថយន្តបង្ក មានឈ្មោះ គន់ សុខឃឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ មានទីលំនៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្ត ត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន)។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងខណៈដែល ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-5865 ជិះឌុបគ្នា៣នាក់ ស្របទិសគ្នាពីត្បូងទៅជើងតាមបណ្ដោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្ត ម៉ាក NISSAN DIESEL ពណ៌ ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-1148 បើកស្របទិសគ្នាមកពីក្រោយបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង០៣នាក់ ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុយ៉ាងរន្ធត់រណូករណែលពេញផ្លូវតែម្តង។

រថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង