Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង ក្នុង​សកម្មភាព​ទប់ស្កាត់​ការ​រីក​រាលដាល មេរោគ​កូ​វីដ​-១៩ របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​ថ្ងៃ​និង​យប់ ក្នុង​សកម្មភាព​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ទាំងមូល ពោល គឺ​ធ្វើយ៉ាងណា​អោយ​រាជធានី​ភ្នំពេញ​វិល​ទៅ​រក​ប្រក្រតី​ភាព​ជា​ធម្មតា​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ថ្លែង​ការកោតសរសើរ​បែបនេះ​របស់លោក កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០២១ ខណៈដែល​លោក​នាំយក​ស្បៀងអាហារ​ជាច្រើន​មុខ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​លោក កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​មានប្រសាសន៍​លើកឡើងថា ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ទាំងមូល លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ដោយ​មិនបាន​គិតថា ថ្ងៃ​ឬ​យប់​ឡើយ ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩។ លោក​បញ្ជាក់ថា ស្ថានភាព​កូ​វីដ​-១៩ នៅ​ភ្នំពេញ​មិនទាន់មាន​ភាពល្អប្រសើរ​នូវឡើយ​ទេ ព្រោះ​នៅមាន​តំបន់​លឿងទុំ​នូវឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ដើម្បី​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ យើង​ត្រូវតែ​បើក​ឲ្យ​ការធ្វើ​ចរាចរណ៍​ឡើងវិញ ជាមួយនិង​ការ​ជំរុញ​ឲ្យ​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​និង​ការអនុវត្ត​៣​កុំ​និង​៣​ការពារ​របស់​សម្តេច​តេ​ជោ​។

​លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​ថ្លែងថា ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ សូម​គោរព​ថ្លែងអំណរគុណ​ចំ​ពោ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​៖ ១- ថវិកា ចំនួនៈ ១២១,៦៩៤,០០០​រៀល ២- សាប៊ូ ចំនួនៈ ៣០០​កញ្ចប់​,៣- ទឹកត្រី និង​ទឹក​ស៊ីអ៊ីវ ចំនួនៈ ៦,០០០​ដប ,៤- ទឹកបរិសុទ្ធ​ហាយ​ធិ​ច ចំនួន ២០០​កេស​, ៥- ពងមាន់ ចំនួនៈ ២,០០០​គ្រាប់​, ៦ – សាច់មាន់​ចំនួន ១០០​ក្បាល​,៧- សាច់​កែច្នៃ​ចំនួន ១០០​គីឡូក្រាម ,៨- សាច់ក្រក ចំនូ​នៈ ៥០​កញ្ចប់​,៩- មាន់​អាំង ចំនួនៈ ៥០​កញ្ចប់ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩​នេះ​។​

​លោក​បន្តថា ការផ្តល់​នូវ​ជំនួយ​ទាំងអស់​ខាងលើនេះ បាន​ស្តែង​ឱ្យឃើញ​ពី​ទឹកចិត្ត​សប្បុរស​ដ៏​ថ្លៃថ្លា​បំផុត​របស់លោក កិត្តិ​សេដ្ឋ បណ្ឌិត ដែល​កន្លងមក​តែងតែ​គិតគូរ​អំពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ និង​បាន​តែងតែ​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធន​ផ្ទាល់ ខ្លួន ដោយ​ឈរលើ​បុព្វហេតុ​ជាតិ នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម