ផ្តល់អំណោយឧបត្ថម្ភដល់អ្នកធ្វើចតា្តឡីស័កតាមផ្ទះ ស្រុកព្រៃឈរ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ផ្តល់អំណោយឧបត្ថម្ភដល់អ្នកធ្វើចតា្តឡីស័កតាមផ្ទះ ស្រុកព្រៃឈរ

Published

on

នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆកា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការខេត្តប្រយុទ្ឋនឹងជំងឺកូវិត-១៩ បានដឹកនាំក្រុមការងារ រួមជា​មួយ​ អាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ នាំយកអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារ វីរុស​កូវីដ-​១៩ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ឋនឹងជំងឺ​កូវីដ-១៩ ខេត្ត ជូនដល់ប្រជាពលរដ្ឋចំនួន៥ គ្រួសារ ដែលកំពុងចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ។

នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរសុខាភិបាល ខេត្ត បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងបានអប់រំដល់ពួកគាត់ចេះពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ជាមួយអាល់កុល ឬសាប៊ូ ដើម្បី​ចូលរួមទប់ស្កាត់ការរីករាលដាលរលកទីពីរ នៃជំងឺកូវីដ-១៩ កុំឲ្យកើតឡើងក្នុងសហគមន៍៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ3 mins ago

ជប៉ុនរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីលើមនុស្សដែលគ្មានប្រវត្តិធ្វើដំណើរទៅអង់គ្លេស

ជីវិតកម្សាន្ដ23 mins ago

​ទោះ​មានឈ្មោះ​ជា​ស្ដ្រី​មេម៉ាយ​ តែ​តារា​ទាំង​៥​ដួង​នេះ លេងខ្លួន​មិន​ចាញ់​ក្រមុំ

ព័ត៌មានជាតិ25 mins ago

អាជ្ញាធរចុះ​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជុំវិញ​រម​ណីយដ្ឋានវត្តភ្នំបញ្ជូនទៅមន្ទីរសង្គមកិច្ច ​

ព័ត៌មានអន្ដរជាតិ38 mins ago

អ៊ីរ៉ង់ចំអកអាមេរិក ក្រោយមានភាពវឹកវរជាបន្តបន្ទាប់នៅមុនថ្ងៃឡើងកាន់តំណែងរបស់លោក Biden

ជីវិតកម្សាន្ដ38 mins ago

តារា​កូរ៉េ ​Seulong ​រងការ​ពិន័យ ​៧ ​លានវ៉ុន ​ករណីបង្ក​គ្រោះ​ថ្នាក់ចរា​ចរណ៍​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​

ព័ត៌មានពេញនិយម