Connect with us

ព័ត៌មានជាតិ

មនុស្ស​៨នាក់​បាន​ស្លាប់​ និង​៣៣នាក់​ទៀត​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​សង្ស័យ​ពុល​ស្រាស

បានផុស

នៅ

កំពត ៖ មនុស្ស​៨​នាក់​(​ក្នុងនោះ​ស្រី​២​នាក់​)​បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​៣៣​នាក់​ទៀត ត្រូវបាន​ដឹក​មកកាន់​មន្ទីរពេទ្យ ក្នុងករណី​សង្ស័យ​ពុល​ស្រា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ករណី​ដូច​ខាងលើ​នេះ​​ ត្រូវបាន​អ្នក​ភូមិ​បញ្ជាក់​ឲ្យ​ដឹង​ថា គឺ​កើតឡើង​នៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ ប្រភព​ដដែល​បាន​រៀបរាប់​ទៀត​ថា កាលពី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ដូច​រៀបរាប់​ខាងលើ​បាន​ទៅ​ចូល​រួម​កំដរ​សព​អ្នកភូមិ ដោយ​ខណៈនោះ​ក៏​មាន​ហូបចុក​គ្រឿង​ស្រវឹង​(​ស្រា ស​)​ផងដែរ​។

លុះ​ហូបចុក​បាន​បន្តិច ក៏​ស្រាប់តែ​ពលរដ្ឋ​ទាំងនោះ​មាន​អាការៈ​ចុកពោះ ក្អួតចង្អោរ​ទើប​សាច់ញាតិ​ដឹក​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ហើយ​នៅ​យប់​ថ្ងៃទី​២១ ខែឧសភា ក៏​មាន​ពលរដ្ឋ​ស្លាប់​ម្នាក់។​ លុះ​ចូលដល់​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ស្លាប់​២​នាក់​ទៀត និង​ចូល​មកដល់​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ ក៏មាន​អ្នក​ស្លាប់​រហូតដល់​៥​នាក់​ទៀត សរុប​អ្នក​ស្លាប់​បើ​គិត​មកដល់​រសៀល​នេះ គឺមាន​ចំនួន​៨​នាក់ ឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣៣​នាក់​។

ក្រោយពី​មាន​ករណី​ពលរដ្ឋ​មាន​អាការៈ​ក្អួតចង្អោរ រហូត​មាន​អ្នកស្លាប់​បែបនេះ អាជ្ញាធរ មាន​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច និង​នគរបាល​ខេត្តកំពត រួម​ទាំង​នគរបាល​ស្រុក​និង​អភិបាលស្រុក​កំពង់ត្រាច បាន​ចុះមក​ពិនិត្យ​ដល់​លំនៅឋាន​សព​នីមួយៗ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម