Connect with us

ព័ត៌មានជាតិ

បាក់ស្រុតផ្ទះកញ្ចក់មួយកន្លែងនៅខណ្ឌសែនសុខចូលក្នុងទឹកបាត់ខ្លួនស្រ្តីម្នាក់

បានផុស

នៅ

ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់ បានបាត់ខ្លួន នៅក្នុងភូមិគ្រឹះមួយកន្លែង នៃមូលដ្ឋានខណ្ឌសែនសុខ ដោយ សារ​ការ​បាក់ស្រុតផ្ទះកញ្ចក់ចូលទៅក្នុងស្រះទឹក គិតរហូតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ​អាជ្ញាធរកំពុងរុករកស្ត្រីរងគ្រោះនៅឡើយ ។

​សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ហេតុការណ៍​នេះ​បានកើតឡើងតាំងពីវេលាម៉ោង១០ នឹង៣០នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះដ៍ស្កឹម​ស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេ គឺ​សុខចិត្ត​សម្ងំ​កកាយរកសព តែអស់ជម្រើស រហូត​ដល់វេលាម៉ោង៦ព្រលប់ ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រី​មេម៉ាយ ស្នាក់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបំរើការជាកម្មករផ្នែក​អនាម័យ​ប្រចាំនៅផ្ទះកើតហេតុខាងលើ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគាត់​ដែលរស់នៅក្បែរកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុត​​​ តែមិនចាប់អារម្មណ៍​ស្រាប់តែមកដល់​ព្រ​លប់​​ថ្ងៃដដែល ទើបភ្ញាក់ផ្អើលថា មានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។

​​​​សមត្ថកិច្ច បានរុករកស្រ្តីរងគ្រោះ ​ដោយបូមទឹកក្នុងស្រះ​អស់រយៈពេលច្រើនម៉ោងទៅហើយ​នៅតែរកសព​មិន​ទាន់ឃើញនៅឡើយទេ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម