ព័ត៌មានជាតិ
បាក់ស្រុតផ្ទះកញ្ចក់មួយកន្លែងនៅខណ្ឌសែនសុខចូលក្នុងទឹកបាត់ខ្លួនស្រ្តីម្នាក់
ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់ បានបាត់ខ្លួន នៅក្នុងភូមិគ្រឹះមួយកន្លែង នៃមូលដ្ឋានខណ្ឌសែនសុខ ដោយ សារការបាក់ស្រុតផ្ទះកញ្ចក់ចូលទៅក្នុងស្រះទឹក គិតរហូតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អាជ្ញាធរកំពុងរុករកស្ត្រីរងគ្រោះនៅឡើយ ។
សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០ នឹង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេ គឺសុខចិត្តសម្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។
ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែរកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុត តែមិនចាប់អារម្មណ៍ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែល ទើបភ្ញាក់ផ្អើលថា មានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។
សមត្ថកិច្ច បានរុករកស្រ្តីរងគ្រោះ ដោយបូមទឹកក្នុងស្រះអស់រយៈពេលច្រើនម៉ោងទៅហើយនៅតែរកសពមិនទាន់ឃើញនៅឡើយទេ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)