ព័ត៌មានជាតិ
ទ្រូម៉ាន់នី និងអម្រឹត សហការផ្តល់ជូនប្រូម៉ូសិនថ្មី ជាមួយនឹងឱកាសឈ្នះប្រាក់រង្វាន់ និងម៉ូតូថ្មីស្រឡាង
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្តល់ជូនកម្មវិធីប្រូម៉ូសិនថ្មីមួយដែលអតិថិជនរបស់អម្រឹតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ និងរង្វាន់ធំម៉ូតូថ្មីស្រឡាងមួយគ្រឿងដោយគ្រាន់តែជ្រើសរើសយកការបង់សងប្រាក់កម្ចីរបស់ពួកគេតាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។
អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏អាចរីករាយជាមួយតម្លៃសេវាទាបជាងមុនផងដែរសម្រាប់ការបង់សងប្រាក់ កម្ចីគ្រប់ប្រភេទ ដោយបង់ថ្លៃសេវាត្រឹមតែ ០,៥ដុល្លារប៉ុណ្ណោះ។
គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចប្រឹងប្រែងយុទ្ធសាស្ត្ររួមគ្នា ដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុនទាំងពីរ ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញតាមរយៈការ កាត់បន្ថយការចំណាយពេលវេលាលើការធ្វើដំណើរទៅកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីបង់សងប្រាក់កម្ចី។ យុទ្ធនាការនេះក៏ជួយសម្រួលដល់អតិថិជនអម្រឹត ក្នុងការបង់សងប្រាក់កម្ចីនៅក្រៅម៉ោងធ្វើការជាធម្មតារបស់សាខាអម្រឹតផងដែរ។
ប្រូម៉ូសិននេះ ចាប់ផ្តើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនេះ អតិថិជនអាចមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍ ព្រមទាំងចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ធំម៉ូតូ Honda Zoomer X ថ្មីស្រឡាងមួយគ្រឿងនៅចុងបញ្ចប់នៃយុទ្ធនាការនេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានភ្នាក់ងារជាង ១ម៉ឺនទីតាំងដែលផ្តល់សេវាផ្ញើប្រាក់នៅទូទាំងប្រទេស។
លោក Alan Wee នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា “ប្រូម៉ូសិននេះ ផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើងក្នុងគ្រាដែលបច្ចុប្បន្នពិបាកក្នុងការធ្វើដំណើរទៅកាន់សាខារបស់អម្រឹតដើម្បីបង់សងប្រាក់កម្ចី”។

លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា “នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែសម្លឹងរកមើលវិធីថ្មីៗដើម្បីបន្ថែមតម្លៃដល់អតិថិជនរបស់យើង។ នៅពេលនេះ យើងទទួលស្គាល់ថា វាអាចមានការលំបាកជាងមុនសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្ងាយ ហេតុដូច្នេះហើយបានជាយើងរីករាយក្នុងការផ្តល់ជូនសេវានេះទៅកាន់អតិថិជនរបស់អម្រឹត តាមរយៈបណ្តាញភ្នាក់ងារដ៏ធំរបស់យើងនៅទូទាំងប្រទេស”។
លើសពីនេះទៀត អតិថិជនដែលប្រើប្រាស់កម្មវិធី TrueMoney e-Wallet អាចទទួលបានការមិនគិតថ្លៃសេវានៅពេលបង់សងប្រាក់កម្ចីរបស់ខ្លួនទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងដៃគូផ្សេងទៀតដោយគិតចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ពនពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍនសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។
ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង៥០០,០០០នាក់ ដែលមានចាប់ពី កសិករមានប្រាក់ ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹតមានសាខាចំនួន១៥៨ ទូទាំងប្រទេស មានបុគ្គលិកជាង៤៥០០នាក់ និងមានទ្រព្យសកម្មជាង១ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង៥០០ លានដុល្លារអាមេរិក៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី