ព័ត៌មានជាតិ
មេរោគ “ផ្សិតខ្មៅ” មិនទាន់បាត់ផង ឥឡូវឥណ្ឌាផ្ទុះជំងឺថ្មីមួយទៀតឈ្មោះ “ផ្សិតលឿង”
បន្ទាប់ពីជំងឺផ្សិតខ្មៅនិងផ្សិតស ករណីនៃការឆ្លងមេរោគផ្សិតលឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ដែលី ចំពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩។ ជំងឺផ្សិតលឿងនេះ មានគ្រោះថ្នាក់ជាងប្រភេទជំងឺទាំងពីរខាងលើទៅទៀត ហើយវាត្រូវបានគេណែនាំ ឲ្យស្វែងរកការព្យាបាលឲ្យបានឆាប់ ក្នុងករណីរោគសញ្ញាចាប់ផ្តើមលេចឡើង។

រោគសញ្ញាទូទៅនៃជំងឺនេះ គឺល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់។ ចំណែករោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀត អាចមានដូចជាខូងភ្នែក ឬធ្លាយខ្ទុះ។ ជំងឺផ្សិតលឿងនេះ វានឹងរារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភ ហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។
មូលហេតុនៃជំងឺផ្សិតលឿងអាចបណ្តាលមកពីការទទួលទានអាហារមានសំណើមខ្ពស់ ឬអាហារទុកចោលយូរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុចម្បង ត្រូវបានគេនិយាយថា បណ្តាលមកពីភាពគ្មានអនាម័យ។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic World

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី