អាជ្ញាធរស្រុកថ្មគោល បាញ់ថ្នាំតាមសាលារៀនបង្កាទប់ស្កាត់ការឆ្លង – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកថ្មគោល បាញ់ថ្នាំតាមសាលារៀនបង្កាទប់ស្កាត់ការឆ្លង

Published

on

នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលារៀន មួយចំនួន ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត-១៩។

លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ការចុះអនុវត្តនេះ សមត្ថកិច្ចបានប្រើប្រាស់ម៉ាស៊ីន ចំនួន​០២គ្រឿង និងថ្នាំសម្រាប់បាញ់សម្លាប់មេរោគ ចំនួន០៣ធុង ។

លោកថា ទីតាំងដែលត្រូវបានចុះបាញ់ថ្នាំសម្លាប់មេរោគ មានដូចជា វិទ្យាល័យថ្មគោល សាលាអនុវិទ្យាល័យតាម៉ឺន សាលាបឋមសិក្សាតាសី ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវឡាយសែ និងក្នុងផ្សាថ្មគោល។ ក្រៅពីនេះ សមត្ថកិច្ច និងមន្ត្រីជំនាញ ក៏បានណែនាំដល់អាជីវករ ក៏ដូចជាសិស្សានុសិស្សមួយចំនួនផងដែរ ឲ្យចូលរួមការពារ នឹងទប់ស្កាត់ទាំងអស់គ្នា ដោយ​​ផ្តើមពីយើងម្នាក់ៗត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ក៏ដូចជាស្តាប់តាមការណែ​នាំ​របស់គ្រូពេទ្យ ដែលនៅតាមមូលដ្ឋានផងដែរ៕

អត្ថបទ ៖ សៅ សារិទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម