ព័ត៌មានជាតិ
យុវតីពីរនាក់រងរបួសធ្ងន់ ជិះម៉ូតូបុកជាមួយរថយន្តប្រភេទសណ្តោង
យុវតីពីរនាក់ បានរងរបួសយ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នានៅលើដងផ្លូវ ហើយបានប៉ះទង្គិចជាមួយរថយន្តប្រភេទសណ្តោង ក្នុងទិសដៅបញ្ច្រាសគ្នា។
ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខទួលបញ្ចុះសពសមាគមចិន ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១។
សមត្ថកិច្ចដែលចុះអន្តរាគមន៍នៅចំណុចកើតហេតុបាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្ដើមឡើងដោយសារអ្នកបើកបរទាំងសងខាង មានការធ្វេសប្រហែសទើបបណ្ដាលឲ្យជួបហេតុការណ៍អាក្រក់បែបនេះ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់ ម៉ូតូជនរងគ្រោះជិះគ្នាពីរនាក់ ធ្វើដំណើរមកពីកើតទៅលិច ចំណែករថយន្ត ធ្វើដំណើរមកពីលិចទៅកើត(បញ្រ្ចាសគ្នា) ។

អ្នកបើកបរម៉ូតូឈ្មោះ ព្រំ សុខលីដា ភេទស្រី អាយុ១៨ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ហ៊ុយ ច័ន្ទបុប្ផា ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង២ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ចំណែកអ្នកបើករថយន្ត ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃសៀម ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អ្នករបួស ត្រូវបានបញ្ជួនទៅសង្រ្គោះ ឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច រង់ចាំការដោះស្រាយ៕
អត្ថបទ ៖ សេង ណារិទ្ធ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ