Connect with us

ព័ត៌មានជាតិ

យុវតី​ពីរ​នាក់​រង​របួស​ធ្ងន់​ ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ប្រភេទ​សណ្តោង

បានផុស

នៅ


​​យុវតីពីរនាក់ បានរងរបួសយ៉ាងដំណំ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះជិះម៉ូតូ​ឌុបគ្នា​នៅលើដងផ្លូវ ហើយបានប៉ះទង្គិចជាមួយរថយន្តប្រភេទសណ្តោង ក្នុងទិសដៅ​បញ្ច្រាស​គ្នា។
 
ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់​ចំណុច​មុខទួលបញ្ចុះសពសមាគមចិន ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំ​ណាត់ផ្លូវជាតិ​លេខ​៣១។
 
​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​នៅ​ចំណុច​កើតហេតុ​បាន​និយាយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ផ្ដើម​ឡើង​ដោយសារអ្នក​បើកបរ​ទាំង​សងខាង មានការ​ធ្វេសប្រហែស​ទើប​បណ្ដាល​ឲ្យ​ជួប​ហេតុការណ៍​អាក្រក់​បែបនេះ។

ប្រភពដដែលបាន​បញ្ជាក់​ថា មុនពេលជួបគ្រោះថ្នាក់ ម៉ូតូជនរងគ្រោះជិះគ្នាពីរនាក់ ធ្វើដំណើរ​មក​ពីកើត​ទៅលិច ចំណែករថយន្ត​ ធ្វើដំណើរមកពីលិចទៅកើត(បញ្រ្ចាសគ្នា) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបើកបរម៉ូតូឈ្មោះ ព្រំ សុខលីដា ភេទស្រី អាយុ១៨ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ហ៊ុយ ច័ន្ទបុប្ផា ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង២​ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុក​កំពង់​ត្រាច ខេត្តកំពត។

ចំណែកអ្នកបើករថយន្ត​ ​ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃសៀម ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
 
​អ្នករបួស ត្រូវបានបញ្ជួនទៅសង្រ្គោះ ឯមធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​ស​មត្ថកិច្ច​នាំយកទៅរក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាលស្រុក​កំពង់ត្រាច រង់ចាំការដោះស្រាយ៕

​អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម