ព័ត៌មានជាតិ
ព្រឹកនេះ អាជ្ញាធរខណ្ឌដូនពេញចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងវត្តសារាវ័នតេជោ
ព្រឹកថ្ងៃទី២៥ ឧសភា ២០២១នេះ អាជ្ញាធរខណ្ឌដូនពេញ បានសហការជាមន្ត្រីជំនាញ ចុះបាញ់ថ្នាំសម្លាប់មេរោគឆ្លង ក្នុងបរិវេណវត្តសារាវ័នតេជោ ស្ថិតនៅផ្លូវលេខ១៧៨ ភូមិ៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគឆ្លងនេះ ក្រោយពីការចុះយកសំណាកព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល នឹងអ្នកវិជ្ជមានដែលជានិស្សិតពេទ្យ និងជាងភ្លើងស្នាក់នៅក្នុងវត្ត កាលពីម្សិលមិញ។


ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សនិស្សិត ដែលធ្លាប់បានទៅប្រាស្រ័យទាក់ទងនឹងអ្នករស់នៅក្នុងវត្តសារាវ័នតេជោ ជាពិសេសអ្នកដែលបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ជាបន្ទាន់៕ អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី