ព័ត៌មានជាតិ
ជិះម៉ូតូ លក់ថ្នាំញៀនតាមភូមិ ចំថ្ងៃស៊យប៉ះចំប៉ូលិសកំពុងរកមុខ
លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរង នគរបាលខណ្ឌច្បារអំពៅ ទទួលផែនគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ នគរបាលខណ្ឌច្បារអំពៅ បានយកមុខសញ្ញាចែកចាយថ្នាំញៀន ដែលនគរបាល ចាប់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពីបទជួញដូរសារជាតិញៀនដោយខុសច្បាប់។
លោកអធិការរងបន្តថា កាលពីយប់ថ្ងៃចាប់ខ្លួន ជនសង្ស័យឈ្មោះខៀវ រាំបូ ភេទប្រុស អាយុ២៩ឆ្នាំស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជិះម៉ូតូ ម៉ាកគុបជ្រុងពណ៌ ទឹកប៊ិចពាក់ស្លាកលេខ ផ ០៧ ៦៨ ភព១ ដោយមានថ្នាំញៀន ជាប់ខ្លួនចំនួន៣៥កញ្ចប់ ក្នុងបំណងលក់ថ្នាំឲ្យម៉ូយ។
ប៉ុន្តែខណៈនោះ ស្រាប់តែឃើញនគរបាលស្លៀកពាក់ស៊ីវិលឈរេរានៅក្បែរផ្លូវ ស្មានតែម៉ូយចាំទិញថ្នាំ ក៏ទៅសួរ តែងាកមុខមកស្រាប់តែនគរបាលសោះ។ ភ្លាមៗនោះ នគរបាលចាប់ឃាត់ខ្លួន ព្រោះកំពុងស្វែងរកមុខជាយូមកហើយ៕
អត្ថបទ ៖ នរា


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល