ព័ត៌មានជាតិ
សមត្ថកិច្ចអំពាវនាវរកក្រុមគ្រួសារសពបុរសម្នាក់ដែលរថយន្តកិនស្លាប់លើផ្លូវ៦០ម៉ែត្រ
នគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ បានប្រកាសស្វែងរកក្រុមគ្រួសារសពបុរសម្នាក់ដែលត្រូវរថយន្តកិនស្លាប់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ។
នគរបាល បាននិយាយថា បុរសរងគ្រោះត្រូវបានរថយន្តមិនស្គាល់ម៉ាក បានបើកកិនចំក្បាលបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ស្លៀកខោខូវប៊ូយ ក្រោមក្បាលជង្គង់ ពាក់អាវយឺតពណ៌លឿង ពាក់មួកការពារពណ៌ស ជិះម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០១៧ ស្លាកលេខ ភ្នំពេញ១GD៨៩ ៤២ ។

ប្រភពពីសាក្សីបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ចម្ងាយពីរង្វង់មូលក្បាលថ្នល់ ប្រហែលជិត២០០ម៉ែត្រ។លុះកំពុងជិះស្រាប់តែដួលលើទ្រូងផ្លូវស្របពេលនោះមានរថយន្តដឹកដីមិនស្គាល់ម៉ាក ដែលបើកបរបញ្ច្រាសបានកិនក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងតែម្ដង។
នគរបាល បានអំពាវនាវដល់ក្រុមគ្រួសារណា ដែលបាត់សមាជិក សូមមកទាក់ទងដើម្បីពិនិត្យ និងយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង