​សមត្ថកិច្ច​អំពាវនាវ​រក​ក្រុម​គ្រួសារ​សព​បុរស​ម្នាក់​ដែល​រថយន្តកិនស្លាប់លើផ្លូវ៦០ម៉ែត្រ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​សមត្ថកិច្ច​អំពាវនាវ​រក​ក្រុម​គ្រួសារ​សព​បុរស​ម្នាក់​ដែល​រថយន្តកិនស្លាប់លើផ្លូវ៦០ម៉ែត្រ

Published

on

​នគរបាល​ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែ​វិច្ឆិកានេះ បានប្រកាសស្វែងរកក្រុមគ្រួសារសព​បុរសម្នាក់​ដែលត្រូវរថយន្តកិនស្លាប់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ។

នគរបាល បាននិយាយថា បុរសរងគ្រោះត្រូវបានរថយន្តមិនស្គាល់ម៉ាក បានបើកកិនចំក្បាលបណ្តាល​ឲ្យ​ស្លាប់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវ​៦០​ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ស្លៀកខោខូវប៊ូយ ក្រោមក្បាលជង្គង់ ពាក់អាវយឺតពណ៌លឿង ពាក់មួកការពារ​ពណ៌ស ជិះ​ម៉ូតូ​ម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០១៧ ស្លាកលេខ ភ្នំពេញ១GD៨៩ ៤២ ។

​ប្រភពពីសាក្សីបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូ​តែម្នាក់ឯងក្នុង​ទិស​ដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ចម្ងាយ​ពីរង្វង់មូលក្បាលថ្នល់ ប្រហែល​ជិត២០០​ម៉ែត្រ​។​លុះកំពុងជិះស្រាប់តែ​ដួល​លើទ្រូងផ្លូវស្របពេលនោះមានរថយន្តដឹកដីមិនស្គាល់ម៉ាក ដែលបើកបរ​បញ្ច្រាស​បាន​កិនក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងតែម្ដង។

នគរបាល បាន​អំពាវនាវ​ដល់​ក្រុម​គ្រួសារណា ដែលបាត់សមាជិក សូមមកទាក់ទងដើម្បីពិនិត្យ និងយក​សព​ទៅធ្វើបុណ្យតាម​ប្រពៃណី៕

អត្ថបទ ៖ នរា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ3 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ5 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ5 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ6 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម