Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥០គ្រួសារ នៅ​ខេត្ត​បន្ទាយមានជ័យ​ទទួល​អំណោយ

បានផុស

នៅ

​ជន​ក្រីក្រ ចាស់ជរា និងប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់មានចំនួន១៥០គ្រួសារ មកពីក្នុងក្រុង​សិរីសោភ័ណ បាន​ទទួល​អំណោយ​ពី​ព្រឹទ្ធសភា រដ្ឋសភា និង​សប្បុរសជន ​​នៅព្រឹក ថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​សាលាក្រុងសិរីសោភ័ណ។

​លោក អ៊ី ឡុង សមាជិក​សភា មណ្ឌលខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ ផ្ដាំផ្ញើ​ការ​សាកសួរ​សុខ​ទុក្ខ​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល ដែលតែងតែ​បារម្ភ និង គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​សារ​ទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​ថា ​អាជ្ញាធរ​តែងតែយកចិត្តទុកដាក់​​ដល់​ប្រជាពលរដ្ឋ​​ ដែលរងគ្រោះដោយ​សារទឹកជំនន់ ឲ្យរួច​ផុត​ពី​ការ​លំបាក​។ ម៉្យាងទៀត ទីណាដែលជួបទុក្ខលំបាក ទីនោះនឹងមានក្រុមការងាររបស់ខេត្ត ឲ្យចុះទៅជួប​ប្រ​ជាពរដ្ឋដោយផ្ទាល់ និង ឲ្យ​អាជ្ញាធរ ដែនដី ​​ចូលរួម ជួយសង្គ្រោះ ​ដោយមិនទុកឲ្យ​ប្រជាពលរដ្ឋណាម្នាក់ អត់​អាហារស្លាប់ ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោក អ៊ី ឡុង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលកំពុងតែ​ដើរតួរ​នាទីយ៉ាង​សំខាន់ ក្នុងការ​ជម្រុញ​ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​ជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជន​កម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​កូវីដ-១៩ រួម​ទាំង​ដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ ផង​ដែរ ​៕

អត្ថបទ ៖ វ៉ាន់ ណាង
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១២ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤០ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម