ព័ត៌មានជាតិ
ឃាត់ខ្លួនពលករនិងមេខ្យល់៤នាក់លួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
ពលករខ្មែរ៣នាក់និងមេខ្សល់១នាក់ជាអ្នកនាំផ្លូវទៅប្រទេសថៃដោយខុសច្បាប់ត្រូវ កម្លាំងចម្រុះនគរបាល និងយោធាឃាត់ខ្លួនបាននៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ ខណៈបម្រុងឆ្លងដែនទៅប្រទេសថៃនៅគោលដៅដើមស្តុកស្តោរ ភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនអូរសាយ ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ពលករ៣នាក់មាន១ឈ្មោះ គុណ ណាង ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅភូមិរូងអំពិលឃុំខ្នាចរមាស ស្រុកបវិលខេត្តបាត់ដំបង។ ២ឈ្មោះ រឿន ស្រីកែវ ភេទស្រីអាយុ២២ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវិលខេត្តបាត់ដំបង។ ៣ឈ្មោះ ឆេង ជឿន ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបវិលស្រុកបវិល ខេត្តបាត់ដំបង។ ៤មេខ្យល់មានឈ្មោះ គុយ ចាន់ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅ ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកមេបញ្ជាការបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួននិងសួរនាំ ឈ្មោះ គុយ ចាន់ បានឆ្លើយថា គេអ្នកស៊ីឈ្នួលជូនពលករឆ្លងដែនទៅប្រទេសថៃ បន្តពីប្រពន្ធរបស់ឈ្មោះ យិន សៀរអ៊ុយ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុង១នាក់ឈ្នួលជូនក្នុងតម្លៃម្នាក់៤០០បាតតែប៉ុណ្ណោះ ។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺពីពលករទាំង៣នាក់ប្រាប់សមត្ថកិច្ចថា មេខ្យល់បានសន្យាជាមួយពួកគាត់ពេលជូនទៅដល់គោលដៅ យកក្នុងម្នាក់៤០០បាត ទើបពួកខ្លួនឲ្យជូន។
មេខ្យល់ឈ្មោះ គុយ ចាន់ សមត្ថកិច្ចចម្រុះបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋដើម្បីចាត់ការបន្តចំណែកពលករទាំង៣នាក់ ត្រូវសមត្ថកិច្ចចម្រុះបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកថ្មពួកឲ្យគ្រប់១៤ថ្ងៃទើបឲ្យវិញទៅផ្ទះវិញ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»