Connect with us

ព័ត៌មានជាតិ

​គ្មាន​ទៀត​ឡើយ​ខ្សែកាប​លើ​អាកាស​នៅក្នុងក្រុង​សៀមរាប អាជ្ញាធរ​ចុះ​កាត់​ទម្លាក់​​បង្កប់​​ក្រោម​ដី​ទាំំង​អស់

បានផុស

នៅ

ខេត្តសៀមរាប៖ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរ​បាន​ចុះ​រៀបចំ​កាត់​​ខ្សែ​កាប​​លើ​អាកាស ដោយបង្កប់ដាក់​ក្រោមដី ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ហើយនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែបញ្ចប់ ដែល​នឹង​បង្កើតសោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងរៀបចំនិងប្រើប្រាស់បណ្តាញបំពង់ខ្សែកាបអុបទិកក្រោមដីនេះ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តតាំងពីឆ្នាំ២០១៨ ក្នុងគោលដៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ខ្សែកាបអាកាស ដែលវាមានផលប៉ះពាល់ទាំងផ្នែកបច្ចេកទេស និងសោភ័ណភាពក្រុង។

លោកស្រី យូ សុភា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យការអនុវត្តគម្រោងផែនការដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវសម្តេចសង្ឃ ទេព វង្ស នៃក្រុងសៀមរាប ចាប់ពីចំណុចស្ពានវត្តរាជបូព៌ រហូតដល់ស្តុបផ្សារកណ្តាល កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមការងារចម្រុះរដ្ឋបាលខេត្ត កាត់ទម្លាក់ខ្សែកាប្លិ៍អាកាសគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ក្នុងបំណងកែលំអសោភ័ណភាពក្រុងសៀមរាបនិងដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយសារខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍ដ៍មានសក្តានុពល និងកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចនេះ ដើម្បីកែលំសោភ័ណ្ឌភាពក្រុងសៀមរាបទទួលបានកំណើនទេសចរណ៍បន្ថែមទៀត ទាមទារចាំបាច់ត្រូវការ​រៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ឋ ក៍ដូចជារៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ។

លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា គម្រោងរៀបចំខ្សែកាប​អ៊ុបទិច​នៅក្រោមដីនេះ នឹងត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន២៤ខ្សែក្នុងក្រុងសៀមរាប ដែលស្មើនឹងប្រវែងប្រហែល ១៥០គីឡីម៉ែត្រ ខណៈនៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ក្រុម​ការងារបានអនុវត្តគម្រោងផែនការខ្សែកាបអាកាសដែលស្ថិតនៅលើដងផ្លូវចំនួន១៤ខ្សែ ស្មើនឹងប្រហែលជា៧០គីឡូម៉ែត្រ ហើយរំពឹងថា បណ្តាញទូរគមនាគមន៍ក្រោមដីនេះ នឹងត្រូវបានសម្រេចលទ្ធផលជាស្ថាពរ១០០ភាគរយ ក្រោយការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ។

លោក សុខ សីហា បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ក្រុងសៀមរាបកំពុងដំណើរការជួសជុលនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ ទាំងប្រព័ន្ឋលូបង្ហូររំដោះទឹក ប្រព័ន្ឋអគ្គិសនី និង ប្រព័ន្ឋទឹកស្អាត រួមទាំងបណ្តាញទូរគមនាគមន៍នានា ដូច្នេះវិស័យនេះត្រូវបានជួបនូវភាពរអាក់រអួល រំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណិត​ផ្សេងៗ។ តែយ៉ាងណា​លោក​សង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទូរគមនាគមន៍ក្នុងខេត្តនេះ នឹងលែងចោទជាបញ្ហាទៀតហើយ ។

សូមបញ្ជាក់ថា នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណិតចំនួន១១ក្រុមហ៊ុន និងក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់ខ្សែ​កាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន៖ ទូរគមនាគមន៍ កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន (ខេមបូឌា)ហ្វីបើអុបទិកខមញូនីខេសិនណេតវើក Cambodia  Fiber Optic Communication Network  (CFOCN ) ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ វិនាទី មុន

ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%

វប្បធម៌ ជំនឿ៤ នាទីutes មុន

ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ

Jeon Ji Hyun
ជីវិតកម្សាន្ដ៤ នាទីutes មុន

តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​អ្នក​គ្រូ​មាន​ប្រវត្តិ​បាក់ទឹកចិត្ត​​ចាក់​សម្លាប់សិស្ស​​​កុមារី​អាយុ​​ទើប​៨​ឆ្នាំ​​​​នៅ​កូរ៉េខាងត្បូង​

នយោបាយ៧ នាទីutes មុន

សម្ដេច ហ៊ុន សែន «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់កិច្ចការនាយករដ្ឋមន្ត្រីទេ»

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម