Connect with us

ព័ត៌មានជាតិ

​ផ្លូវ​កាត់​ថ្មី​មួយ​ទៀត​ សង់​​រួចជិត ៨០ ភាគរយ លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរសមុទ្រ ​ភ្ជាប់​ពី​ស្រុក​​គិរីសាគរ ដល់​​ក្រុង​កោះកុង​​

បានផុស

នៅ

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០២១​នេះ​ថា ផ្លូវ​មួយ​ខ្សែ​ដែលមាន​ឈ្មោះថា “​ផ្លូវលំ​ជនបទ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ​មរតក​តេ​ជោ ហ៊ុន សែន​” ដែល​កំពុង​សាងសង់​នៅ​ខេត្តកោះកុង​នេះ ពិតជា​មាន​សារៈ​ប្រ​យោ​ជ​ន៍ណាស់​សម្រាប់​ប្រជាពលរដ្ឋ ហើយក៏​ជា​ប្រវត្តិសាស្ត្រ​ផងដែរ ដែល​ផ្លូវ​មួយ​នេះ​បាន​កើតឡើង​នៅក្នុង​សម័យ​តេ​ជោ ហ៊ុន សែន ដែលជា​សម័យ​សន្តិភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក សុខ សុ​ទ្ធី “​ផ្លូវលំ​ជនបទ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ មរតក​តេ​ជោ ហ៊ុន សែន​” នេះ មកដល់ពេលនេះ សាងសង់​បាន​ប្រមាណ​៧០​ភាគរយ​ហើយ នឹង​បញ្ចប់​ការសាងសង់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ប៉ុន្តែ​នៅ​ស្ពាន​មិនទាន់​សាងសង់​រួច​ទេ ដែល​ត្រូវការ​ពេលវេលា​ខ្លះទៀត ទើប​អាច​បញ្ចប់​បាន តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​។

បើតាម​លោក​អភិបាលរង ស្ពាន​ដែល​ត្រូវ​សាងសង់​នៅតាម​បណ្តោយ​ផ្លូវ​នេះ​មាន​ចំនួន​៥ កន្លែង ដែលមាន​ប្រវែង​សរុប​ប្រមាណ​ជាង​៣​ពាន់​ម៉ែត្រ ឬ​ជាង​៣​គីឡូម៉ែត្រ ដែល​ត្រូវ​សាងសង់​កាត់​ព្រែក កាត់​អូរ និង​ដៃសមុទ្រ​ជាដើម ហើយ​​ស្ពាន​ខ្លះ​មាន​ប្រវែង​១​គីឡូម៉ែត្រ ខ្លះ​កន្លះ​គីឡូម៉ែត្រ​។ លោក​បន្តថា ផ្លូវ​នេះ​មាន​បណ្ដោយ​ជិត​៣៤ គីឡូម៉ែត្រ និង​មាន​ទទឹង​០៩​ម៉ែត្រ ហើយ​ជំហាន​ដំបូង ផ្លូវ​នេះ​ធ្វើបាន​ត្រឹម​ក្រាល​គ្រួស​ក្រហម​ប៉ុណ្ណោះ មិនទាន់បាន​ក្រាល​កៅស៊ូ​នោះទេ​។​

លោក សុខ សុ​ទ្ធី បាន​បញ្ជាក់ដែរថា ការសាងសង់​ផ្លូវ​មួយ​នេះ គឺជា​ប្រវត្តិសាស្ត្រ​ហើយ ពីព្រោះ​កន្លងមក ពី​ដូនតា​មក​​មិន​ដែលមាន​ផ្លូវ​នៅទីនេះ​ទេ​។ ជាមួយគ្នា​នោះ​លោក​បាន​អរគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បាន​ផ្ដួចផ្ដើម​គំនិត និង​ផ្ដល់​ថវិកា​សាងសង់​ផ្លូវ​ដ៏​មាន​សារសំខាន់​នេះ ដើម្បី​ជា​ផល​ប្រ​យោ​ជ​ន៏​ដ៏​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​។ លោក​ថា ផ្លូវ​ខាងលើនេះ បាន​បំបែក​ចេញពី​ចំណុច​ផ្លូវ​លេខ​៤៨​។​

ក្នុងនាម​អាជ្ញាធរ​ដែនដី លោក សុខ សុ​ទ្ធី អះអាងថា នៅពេល​ផ្លូវ​នេះ​សាងសង់​រួច បានផ្ដល់​សារៈប្រយោជន៍​ច្រើនណាស់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក៏ដូចជា​ទូទាំងប្រទេស ពីព្រោះ​ផ្លូវ​នោះបាន​ត​ភ្ជាប់​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត ជាពិសេស​ពី​តំបន់​ដាច់ស្រយាល ដែល​កន្លងមក​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងអស់នោះ ដូចជា​នៅ​ឃុំ​ជ្រោយ​ត្រស់ ឃុំ​ព្រែក​ខ្សាច់ ក៏ដូចជា​ឃុំ​ពាក់ព័ន្ធ​មួយចំនួន​នៅ​ផ្លូវ​នេះ ធ្វើដំណើរ​ដោយ​ទូក តែ​ឥឡូវនេះ​យើង​មាន​ផ្លូវ ដែល​ចំណាយ​ពេលវេលា​ខ្លី ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ការដោះដូរ​ផលិតផល ក៏ដូចជា​ការធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ និង​សាលារៀន ជាដើម បាន​ឆាប់រហ័ស​។​

ទាក់ទង​ការសាងសង់​ផ្លូវ​មួយ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វង្ស សំអាត អគ្គមេបញ្ជាការ​រង​ក​ង​វិស្វកម្ម ធ្លាប់បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ផ្លូវ​ថ្មី​ឈ្មោះថា “​ផ្លូវលំ​ជនបទ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ​មរតក​តេ​ជោ ហ៊ុន សែន​” នៅ​ខេត្តកោះកុង​នេះ គឺជា​អំណោយ​ដ៏​ថៃ្ល​ថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ខេត្តកោះកុង ដែល​ត​ភ្ជាប់​ស្រុក​មណ្ឌល​សី​ម៉ា ទៅកាន់​ស្រុក​គិរីសាគរ និង​ក្រុង​ខេមរភូមិន្ទ ដោយ​លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរសមុទ្រ ដែលមាន​ឆ្នេរ​ខ្សាច់​ស​ស្អាត ទឹកថ្លា​ឈ្វេង ព័ទ្ធ​ទៅដោយ​ភ្នំ មាន​ព្រៃឈើ​ខៀវ ស្រងាត់ ។ លោក​បាន​បន្តថា គម្រោង​ផ្លូវលំ​ជនបទ​នេះ រត់តាម​ឆ្នេរ សមុទ្រ​នៃ​ខេត្តកោះកុង​ដែលមាន​ទទឹង​៩ ម៉ែត្រ និង​បណ្ដោយ​ជាង​៣៨ គីឡូម៉ែត្រ និង​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ចំនួន​៥ ដែលមាន​ប្រវែង​ជាង​៤ គីឡូម៉ែត្រ​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វង្ស សំអាត ការស្ថាបនា​ផ្លូវលំ​នេះ​ឡើង មិន​ត្រឹមតែ​ត​ភ្ជាប់​រវាង ប្រជាជន និង​ប្រជាជន​នោះទេ តែ​គឺជា​ការតភ្ជាប់​តំបន់​ទីប្រជុំជន​ទៅកាន់​តំបន់​ដាច់ស្រយាល​មួយ ដែល​មិនសូវមាន​ប្រជាជន​ទៅដល់​។ លោក​ថា ផ្លូវ​ថ្មី​នេះ ចាប់​ចេញពី​ចំណុច PK0 នៅ​វត្ត​តា​ចា​ត រហូត​ឆ្លងកាត់​ស្រុក​ចំនួន​៣​។ ដូច្នេះ​នៅពេល​ផ្លូវ​នេះ​កើតឡើង ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​អាចម​ក​កម្សាន្ត កន្លែង​ទេសចរណ៍​ថ្មី​មួយទៀត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ចក្ខុវិស័យ​ច្បាស់លាស់​អភិវឌ្ឍន៍ ដោយ​យើង​មិន​នឹកស្មាន​​ដល់ ហើយក៏​គ្មាន​នរណាម្នាក់​នឹក​ឃើញថា មាន​ផ្លូវ​នោះដែរ តែ​ពេល​យើង​មាន​ផ្លូវធំ​អស្ចារ្យ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឲ្យ​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន ទទួល​សាងសង់​ផ្លូវលំ​ថ្មី​មួយ​ខ្សែ​នេះ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ទួល​តា​ចាប ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ដោយ​ឆ្លងកាត់​ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់​ស្រុក​គិរីសាគរ និង​ក្រុង​ខេមរភូមិន្ទ​របស់​ខេត្តកោះកុង ហើយ​គម្រោង​ផ្លូវ​នេះ នឹង​ស្ថាបនា​រួចរាល់​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ​ឆាប់ៗ​នេះ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម