Connect with us

ព័ត៌មានជាតិ

យុវតី​ពីរ​នាក់ អាយុ ១៨ និង ១៦ ឆ្នាំ ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​ធ្ងន់

បានផុស

នៅ

(ខេត្តកំពត)៖ យុវតីពីរនាក់បានរងរបួសយ៉ាងដំណំក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នានៅលើដងផ្លូវ ហើយបានប៉ះទង្គិចជាមួយរថយន្តប្រភេទសណ្តោងក្នុងទិសដៅបញ្រ្ចាសគ្នា។

ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខទួលបញ្ចុះសពសមាគមចិន ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះមកអន្តរាគមន៍នៅចំណុចកើតហេតុបាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមឡើងដោយសារអ្នកបើកបរទាំងសងខាង មានការធ្វេសប្រហែសទើបបណ្តាលឲ្យជួបហេតុការណ៍អាក្រក់បែបនេះ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់ ម៉ូតូជនរងគ្រោះជិះគ្នាពីរនាក់ធ្វើដំណើរមកពីកើតទៅលិច អ្នកបើកបរម៉ូតូឈ្មោះ ព្រំ សុខលីដា ភេទស្រី អាយុ១៨ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ហ៊ុយ ច័ន្ទបុប្ផា ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។ អ្នកទាំង២​ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ដោយឡែករថយន្តបង្កម៉ាកសណ្តោង ធ្វើដំណើរមកពីលិចទៅកើត(បញ្រ្ចាសគ្នា) អ្នកបើកបរ ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃសៀម ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីវាស់វែង មធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច។ចំណែកយុវតីរងគ្រោះទាំងពីរនាក់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តតាកែវ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៨ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៤ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម