Connect with us

ព័ត៌មានជាតិ

ពីរថ្ងៃ​ទៀត បើ​ឆ្លង​ផុត ពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​ធូរស្រាល​ក្នុង​ចិត្ត

បានផុស

នៅ

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការធ្វើតេស្តជាលើកទី៤ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកាដែលជាការធ្វើតេស្តចុងបញ្ចប់គឺជាដំណាក់កាលដ៏សំខាន់ចាំ បាច់ជាទីបំផុតក្នុងការវាយតម្លៃថាអ្នកទាំងនោះមានឆ្លងឬមិនមានឆ្លងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា«ការធ្វើតេស្តលើកចុងក្រោយនេះគឺជាការសំខាន់មែនទែនសម្រាប់ព្រឹត្តិការណ៍០៣វិច្ឆិកាហើយការសន្និដ្ឋានចុងបញ្ចប់នៃការចម្លងឬមិនចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក៏ដូចជាព្រឹត្តិការណ៍០៣វិច្ឆិកានឹងអាចវាយតម្លៃទៅបានលុះត្រាលទ្ធផលបង្ហាញនូវថ្ងៃទី១៨ខែវិច្ឆិកាខាងមុខនេះ»។

លោកស្រីបានបន្ថែមថា«ប្រសិនបើពេលនោះលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានទាំងអស់នោះយើងនឹងមានការវាយតម្លៃនិងការសន្និដ្ឋានថាការចម្លងវីរុស១៩ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកានោះគឺមានតែ៤នាក់ទេដែលមានសុខភាពធម្មតាមិនមានបញ្ហា​សុខភាពធ្ងន់ធ្ងរជាការព្រួយបារម្ភនោះទេ ហើយដែលអ្នកទាំង៤នាក់នោះកំពុងមានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»។

លោកស្រីបានបញ្ជាក់ថា«ក្នុងនាមក្រសួងសុខាភិបាលក៏ដូចជាខ្លួនខ្ញុំផ្ទាល់សូមអំពាវនាវដល់ឯកឧត្តមលោកជំទាវលោកលោកស្រីនិងបងប្អូនអ្នកសារព័ត៍មានក៏ដូចជាលោកអ្នកដែលជាប់បាក់ព័ន្ធព្រឹត្តិការណ៍០៣វិច្ឆិកានេះមេត្តាព្យាយាមអត់ធ្មត់បន្តធ្វើចត្តាឡីស័ករបស់ខ្លួនឲ្យបានគ្រប់ចំនួនថ្ងៃនិងអញ្ជើញមកធ្វើតេស្តលើកទី៤នៅថ្ងៃទី១៨ខែវិច្ឆិកាឲ្យបានគ្រប់ៗគ្នា»។

លោកស្រីបានបន្តទៀតថាការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនេះមានសារសំខាន់ណាស់ក្នុងដំណាក់កាលនេះដែលយើងទាំងអស់គ្នាបានរួមចំណែកក្នុងការទប់ស្កាត់កុំឲ្យមានការចម្លងវីរុស១៩នេះចូលទៅក្នុងសហគមន៍ជាយថាហេតុព្រោះថាបើទោះបីជា លទ្ធផលនៃការធ្វើតេស្តលើកទី៣បង្ហាញថាអ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិ ការណ៍០៣វិច្ឆិកាបង្ហាញថាលទ្ធផលអវិជ្ជមានដែលជាលទ្ធផលមួយល្អប្រសើរសម្រាប់ប្រទេសកម្ពុជាក៏ពិតមែន តែយើងក៏កំពុងស្ថិតនៅក្នុងស្ថានភាពមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចផងដែរ។

គួរបញ្ជាក់ថាគិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ក្រសួងបានធ្វើតេស្តអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍០៣វិច្ឆិសរុបចំនួនតេស្ត៣៧៦២ វត្ថុ សំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម