ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជាក់សំណុំរឿងបង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារជនបង្កកំពុងអនុវត្តទោសនៅពន្ធនាគារ
កញ្ញាដេននី ក្វាន់ នៅថ្ងៃទី ២៥ ខែឧសភានេះ បានទម្លាយនូវរឿង ម្ចាស់សណ្ឋាគារមួយនៅកំពង់សោមឈ្មោះ Gold Sea Hotel លួចបង្កប់Camera ក្នុងបន្ទប់គេងរបស់នាង និងបន្ទប់ផ្សេងៗទៀតអំឡុងពេលដែលនាងទៅស្នាក់នៅទីនោះកាលពីខែតុលា ឆ្នាំ២០២០។
កញ្ញា ដេននី ក្វាន់ បានបញ្ជាក់ថា នាងទ្រាំ មិនឡាយ៍ ជាសាធារណៈទេ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផល នាងទទួលបាន សំណងជាលុយ ត្រឹម១ម៉ឺនដុល្លារ ប៉ុណ្ណោះ។

ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី ២៥ ខែឧសភា នេះថាករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈដែលជនដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ