ព័ត៌មានជាតិ
បើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនិងប្រឈមនៃការកំណត់អត្តសញ្ញាណគ្រួសារពលរដ្ឋជួបការលំបាកគោលដៅបិទខ្ទប់
ភ្នំពេញ ៖ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានចូលរួមកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញZoomនាថ្ងៃទី២៥ ឧសភាដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហា ប្រឈមនៃការកំណត់អត្តសញ្ញាណគ្រួសារប្រជាពលរដ្ឋគោលដៅនៃកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួ សារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ។ កិច្ចប្រជុំនោះធ្វើឡើងដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និ ងយុវនីតិសម្បទា ក្រសួងផែនការ អគ្គលេខាធិការដ្ឋានគាំពារ សង្គម រដ្ឋបាលរាជធានីភ្នំពេញ រួមទាំងក្រុមការងារបច្ចេកទេសទួលបន្ទុកអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយ ពេលបិទខ្ទប់នេះផ្ទាល់នៅរាជធានីភ្នំពេញ។

លោក ឈួរ សុបញ្ញាបានថ្លែងថា សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពល រដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ត្រូវបានរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីតែងតែគិតគូរខ្ពស់អំពោះសុខទុក្ខពលរដ្ឋទូទាំងប្រទេសជាធំពិសេសគ្រួសារទីទាល់ក្រនិងងាយរងគ្រោះដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩តែម្ដងដែលចាំបាច់បំផុត។
លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងបន្ដជម្រាបដល់បងប្អូនប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាលចុះមិនដែលទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយដោយផ្តល់ជាសាច់ប្រាក់ឧបត្ថថម្ភជាបន្តបន្ទាប់។ ចំពោះគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩ ដូចករណីឆ្លង ករណី ស្លាប់ដោយកូវីដ និងការធ្វើចត្តាឡីស័ក ឬក្នុងតំបន់បិទខ្ទប់ទទួលបានសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្ថម្ភជាបន្តបន្ទាប់នៅក្នុងខែ មិថុនា ខាងមុខ នេះនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ,សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វានិងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនិងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញផងដែរ៕
ដោយ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ