ព័ត៌មានជាតិ
Update តួលេខមនុស្សស្លាប់ដោយសង្ស័យពុលស្រា ស បើគិតពីល្ងាចថ្ងៃទី២៥ ខែឧសភា នេះ សរុប១០នាក់ហើយ
កំពត ៖ គិតចាប់ពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា ស គឺមានចំនួន១០នាក់ហើយ ខណៈជាង៣០នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ករណីដូចមានមនុស្សពុលស្រាខាងលើនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយបានកើតឡើងនៅចំណុចភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ យោងតាមប្រភពព័ត៌មានពីអ្នកស្រុក បានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅចូលរួមកំដរបុណ្យសពអ្នកភូមិផងរបងជាមួយ ខណៈនោះក៏មានការជួបជុំហូបចុកគ្រឿងស្រវឹង(ស្រា ស)ផងដែរ។

លុះហូបចុកបានបន្តិច ក៏ស្រាប់តែពលរដ្ឋទាំងនោះមានអាការៈចុកពោះ ក្អួតចង្អោរទើបសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយនៅយប់ថ្ងៃទី២១ ខែឧសភា ក៏មានពលរដ្ឋម្នាក់ស្លាប់បាត់បង់ជីវិត។

ប្រភពដដែលបានរៀបរាប់ទៀតថា លុះចូលដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ក៏មានមនុស្សស្លាប់២នាក់បន្ថែមទៀត ហើយចូលមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក៏មានអ្នកស្លាប់បន្តបន្ទាប់រហូតដល់៥នាក់ទៀត ដែលតួលេខអ្នកស្លាប់រហូតដ់់ចំនួន៨នាក់ ឯអ្នកលំពុងសម្រាកព្យាបាលចំនួន៣៣នាក់។

ចំពោះតួលេខដែលកម្ពុជាថ្មីទទួលបាននៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ គឺមានអ្នកស្លាប់ដោយសារពុលស្រា ស ចំនួន២នាក់ទៀត សរុបទាំងអស់គឺ១០នាក់ហើយ ខណៈមនុស្សជាង៣០នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក៕
ដោយ ៖ សេង ណារិទ្ធ



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត