ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបសម្រេចបិទផ្សារសាមគ្គី ជាបណ្ដោះអាសន្ន
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ រហូតមានការជូនដំណឹងជាថ្មី បន្ទាប់ពីរកឃើញអាជីវករជាអ្នកលក់កាហ្វេម្នាក់មានវិជ្ជមានកូវីដ-១៩។
រដ្ឋបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឧសភា រដ្ឋបាលបាលខេត្តបានរកឃើញអ្នកវិជ្ជមានកូ វីដ-១៩ ថ្មី ចំនួន៣នាក់ និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកមានកូវីដទាំង៣នាក់នេះ មានម្នាក់មានឈ្មោះ ស៊ុំ សុធា ភេទស្រី អាយុ៥០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វេយីហោ ឩម៉ា កាហ្វេរ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/unnamed-7-1.jpg)
ពាក់ព័ន្ធករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្នក្នុងបរិវេណផ្សារសាមគ្គី ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ រហូតមានការជូនដំណឹងជាថ្មីឡើយវិញ។
រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ឬធ្លាប់ចូលទិញកាហ្វេពីទីតាំងខាងលើ ឬធ្លាប់ចេញចូលផ្សារសាមគ្គី ចាប់បីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕
អត្ថបទ ៖ សុខុម
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-26_11-00-13-752x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត