ព័ត៌មានជាតិ
ល្ងាចនេះ ពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ៨នាក់ មានកុមារផង នឹងមកដល់កម្ពុជាវិញ
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា ដោយមានកិច្ចអន្តរាគមន៍ ពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ពលករពលការិនីខ្មែរយើងចំនួន០៦នាក់ និងកុមារ០២នាក់ នឹងធ្វើដំណើរត្រឡប់កមមាតុប្រទេសវិញតាមជើងយន្តហោះលេខ SQ158 ហើយនឹងមកដល់កម្ពុជានៅ វេលាម៉ោង៥ និង៣៥ នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ។
បើតាមលោក កុយ គួង ពលករខ្មែរទាំងនោះ តត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ហើយចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងជូនទៅធ្វើតេស្តកូវីដ-១៩ ព្រមទាំងជូនដំណើរពួកគាត់ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅថ្មីៗនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏បានជួយសម្រប សម្រួលឲ្យពលករខ្មែរចំនួន០៧នាក់ ដែលបានទៅរស់នៅ និងធនិងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី បានត្រឡប់មកមាតុប្រទេសវិញផងដែរ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158៕

អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត