ព័ត៌មានជាតិ
ភ្នំពេញកើនឡើងអ្នកឆ្លង ៥ ថ្ងៃជាប់គ្នា តំបន់មួយចំនួនចាប់ផ្តើមបិទខ្ទប់ឡើងវិញ
សញ្ញាណនៃការហក់ឡើងវិញអ្នកឆ្លងកូវីដនៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃជាប់គ្នា បង្កក្តីព្រួយបារម្ភជាថ្មី។ តួលេខអ្នកឆ្លងបានបន្តកើនឡើង ៥ ថ្ងៃជាប់គ្នា។ កាលពីម្សិលមិញនេះ រាជធានីភ្នំពេញកត់ត្រាចំនួនអ្នកឆ្លងថ្មី ២៦០ នាក់ ជាតួលេខខ្ពស់បំផុត។
ការផ្ទុះតាមបណ្តារោងចក្រដែលមានកម្មកររាប់ពាន់នាក់ អាចធ្វើឲ្យការរាលដាលមានទំហំធំ និងពិបាកគ្រប់គ្រង។ កាលពីយប់ថ្ងៃទី២៤ ខែឧសភា អាជ្ញាធរបានបិទខ្ទប់គោលដៅចំនួន ១៤ នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារមានកម្មករប្រមាណជាង១០០នាក់ក្នុងរោងចក្រ H7 ឆ្លងជំងឺកូវីដ១៩ ហើយពាក់ព័ន្ធមនុស្សជាច្រើនទៀត។
អាជ្ញាធរបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើធ្វើដំណើរចេញចូល និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខាងក្រៅធ្វើដំណើរចូលក្នុងតំបន់នោះដែរ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលក្រើនរំលឹកដល់គ្រប់គ្នា ត្រូវតែអនុវត្តរស់នៅតាមបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ប្រសិនបើមិនចង់ឱ្យមានការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះ។
លោកជំទាវបានថ្លែងថា បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក គ្រប់គ្នាចង់ត្រឡប់ទៅជីវិតធម្មតាវិញ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។
លោកជំទាវបានព្រមានថា មេរោគដែលសម្លាប់មនុស្សមិនរើសមុខនេះ ប្រសិនបើបុគ្គលម្នាក់ៗប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃ ការបើកប្រកបរបររកស៊ីទទួលទានឡើងវិញតាមធម្មតា ដូចកាលពីមុនដែលមិនទាន់មានរោគរាតត្បាត ដោយមិនបានត្រៀមលក្ខណ:ការពារការចម្លងជំងឺកូវីដ-១៩ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ មិនយូរមិនឆាប់នឹងនាំការវិលត្រឡប់នៃការឆ្លងរាតត្បាត និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ៕
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច