ព័ត៌មានជាតិ
ស្គាល់ច្បាស់ហើយអត្តសញ្ញាណម្ចាស់សណ្ឋាគារសមុទ្រមាស ដែលបង្កប់កាមេរ៉ាពេញបន្ទប់ភ្ញៀវ
ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ ឆ្នាំមានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែតុលា ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន។
តុលាការខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារតាំងពីថ្ងៃទី២៨ ខែ តុលា និងមិនអនុញ្ញាតឱ្យសណ្ឋាគារធ្វើអាជីវកម្មនោះទេ។ ក្រៅពីនេះ តុលាការក៏សម្រេចឱ្យជនល្មើសសងជំងឺចិត្តដល់ជនរងគ្រោះ១ម៉ឺនដុល្លារ។
ម្ចាស់សណ្ឋាគារ វ័យ ៤៨ឆ្នាំ និងអ្នកពាក់ព័ន្ធ ទាំងអស់នេះ ជាប់ទោសពីបទ «អំពើថតរូបភាព នៃបុគ្គលនៅក្នុងទីកន្លែងឯកជនដោយគ្មានការព្រមព្រៀង និងអំពើផលិតរូបភាពអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តិបទល្មើសណាមួយ» ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញាត្តិមាត្រា ២៩ មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ និងមត្រា ៤ មាត្រា ៣៩ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ បច្ចុប្បន្ន ទណ្ឌិតទាំងនោះ កំពុងតែអនុវត្តទោសក្នុងពន្ធនាគារ៕ អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍