ព័ត៌មានជាតិ
អធិការនគរបាលក្រុងសំរោង ចុះទៅសួរសុខទុក្ខមន្ត្រីនគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣០នាទី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនៃអធិការដ្ឋាន នគរបាលក្រុងសំរោង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំលោក អធិការរង អញ្ជើញចុះទៅសំណេះសំណាល សួរសុខទុក្ខ លោក ព្រិន្ទ បាលឯក មី រួច មន្រ្តីនៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២១ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ( មិត្តភាព កម្ពុជា ជប៉ុន ) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះផងដែរ លោក អធិការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើរសួរសុខទុក្ខ ព្រមទាំងថវិការបស់ លោក ឧត្ដមសេនីយ៍ ទោ ហួត សុធី ស្នងការ ននគរបាលខេត្ត និងសហការី សរុបចំនួន ១,០០០,០០០ រៀល ជូនដល់ លោក ព្រិន្ទ បាល ឯក មី រួច ផងដែរ ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលរបួស។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ព្រិន្ទ បាល ឯក មី រួច និងក្រុមគ្រួសារ ក៏បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំ ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទរាល់ពេលដែលមានទុក្ខលំបាកកើតឡើង ។ ហើយលោក និងក្រុមគ្រួសារ សូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី