Connect with us

ព័ត៌មានជាតិ

កម្ពុ​ជា​មាន​មណ្ឌល​យុវនីតិសម្បទា​ជា​លើកដំបូង​សម្រាប់​ដាក់​អនីតិជន​ល្មើសច្បាប់​ដែល​ផ្ទេរ​ចេញពី​ពន្ធនាគារ

បានផុស

នៅ

ភ្នំពេញ​ ៖​ កម្ពុ​ជាមាន​មណ្ឌល​យុវនីតិសម្បទា​ជា​លើកដំបូង​សម្រាប់​ដាក់​អនីតិជន​ល្មើស​ដែល​ផ្ទេរ​ចេញពី​ពន្ធនាគារ​ហើយ​ក្នុង​ឆ្នាំ​ទី​១​នេះ គ្រោង​ដាក់​អនីតិជន​ល្មើសច្បាប់​ចំនួន​៥០០​នាក់​ខណៈ​មណ្ឌល​នេះ​អាចមាន​លទ្ធភាព​ដាក់​បាន​ប្រមាណ​រហូតដល់​ទៅ​២០០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​ចូលរួម​អម​ដំណើរ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ត្រួតពិនិត្យ សំណង់​អគារ​នានា ក្នុង​មណ្ឌល​យុវនីតិសម្បទា និង​មណ្ឌល​ស្តារ​អ្នកញៀន​គ្រឿងញៀន ស្ថិតនៅ​ភូមិ​បារគូ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង​នៅ​ថ្ងៃទី​២៦​ឧសភា​នេះ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​មណ្ឌល​យុវនីតិសម្បទា​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​អនីតិជន ក្នុង​ការ​ផ្តល់នូវ​ការអប់រំ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការអប់រំ​ចិត្តសាស្ត្រ ការព្យាបាល ការថែទាំ ការការពារ និង​ជួយ​ឱ្យ​អនីតិជន ក្លាយជា​ពលរដ្ឋ​សុច្ចរិត និង​មាន​ប្រ​យោ ជន៍​សម្រាប់​សង្គមជាតិ​។

លោក អភិបាលខេត្ត បាន​បន្តថា​«​នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា​សាងសង់​មណ្ឌល​នេះ​ឡើង គឺ​អនុលោម​តាមច្បាប់​យុត្តិធម៌​អនីតិជន សម្រាប់​ដាក់​អនីតិជន ល្មើស​ដោយ​ផ្ទេរ​ចេញពី​ពន្ធនាគារ​វិញ ហើយ​ក្នុង​ឆ្នាំ​ទី​១​នេះ គ្រោង​ដាក់​អនីតិជន​ល្មើសច្បាប់​ចំនួន​៥០០​នាក់ និង​អាចមាន​លទ្ធភាព​ផ្ទុក​សរុប​ចំនួន ២០០០​នាក់​»​។

លោក អភិបាលខេត្ត បាន​បន្ថែមថា មណ្ឌល​យុវនីតិសម្បទា នេះ​មាន​ទីតាំង​នៅលើ​ផ្ទៃដី​ចំនួន ៤៨.៨៣០​ម៉ែត្រការ៉េ​ដោយមាន​អគារ​សរុប​ចំនួន​១៥​ខ្នង ក្នុងនោះ​សាងសង់​ថ្មី​ចំនួន​០៥​ខ្នង និង​ជួសជុល​កែលម្អ​ចំនួន​១០​ខ្នង ការសាងសង់​កែលម្អ​នេះ​ចាប់ផ្តើម​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បានបញ្ចប់​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ​។

លោក អភិបាលខេត្ត បានបញ្ជាក់​ទៀតថា​រីឯ​មណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ១៩.៧៤៨​ម៉ែត​ការ៉េ បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២១ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ ខាងមុខនេះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម