ព័ត៌មានជាតិ
ដេននី ក្វាន់ បញ្ជាក់មូលហេតុមិន Live ភ្លាមៗ ពេលកើតហេតុ
ភ្នំពេញ ៖ មានសំនួរចោទសួរតារាស្រីកញ្ញាដេននី ក្វាន់ ថា ហេតុអ្វីភ្លាមៗពេលកើតហេតុ នាងមិនព្រមធ្វើការ Live វីដេអូនិងបញ្ចេញការពិតឲ្យមហាជនបានដឹង ហេតុអ្វីទើបពេលនេះមកទាមទារយុត្តិធម៌ក្រោយសំណង១ម៉ឺនដុល្លារ?។
ឆ្លើយតបចម្ងល់នេះកញ្ញា ដេននី ក្វាន់ បានបញ្ជាក់តាមរយ:ការ Live យប់មិញថា មូលហេតុដែលនាងមិន Live ភ្លាមៗពេលកើតហេតុ ព្រោះធ្វើតាមនីតិវិធីច្បាប់និងការស្នើសុំរបស់សមត្ថកិច្ច ដែលប្រាប់នាងថាទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយធ្វើការទៅតាមច្បាប់។

អ្នកនាងបន្តថា បើសិនដឹងថាមានរឿងអយុត្តិធម៌បែបនេះសម្រាប់ខ្លួនភ្លាមៗ នាងនឹងធ្វើការLive ហើយ។ ម្យ៉ាងដោយជឿជាក់លើប្រព័ន្ធច្បាប់និងតុលាការក្នុងការរកយុត្តិធម៌ឲ្យនាងដែលជាជនរងគ្រោះ ក្នុងករណីម្ចាស់សណ្ឋាគារសមុទ្រមាសក្រុងកំពង់សោមលួចបង្កប់កាមរ៉ាក្នុងបន្ទប់នាងគេង។
តារាស្រីរូបនេះ ក៏ចោទសួរថា បើបងប្អូនជានាងព្រមទទួលយកសំណង១ម៉ឺនដុល្លារនឹងទេ? កិត្តិយសអ្នកនាងមិនអាចយកលុយ១ម៉ឺនដុល្លារមកទិញបានទេ ឈឺចាប់ហួសថ្លែងអយុត្តិធម៌សម្រាប់រូបនាងណាស់។
ដេននី ក្វាន់ បន្ថែមថា ថ្វីត្បិតតែនាងទាមទារសំណងចំនួន១០ម៉ឺនដុល្លារក៏ពិតមែន តែមិនបានស្មើកិត្តិយសនិងសេចក្តីថ្លៃថ្លូររបស់នាងជាស្ត្រីឡើង។ ប៉ុន្តែអ្វីដែលនាងទាមទារពេលនេះគឺយុត្តិធម៌សម្រាប់ខ្លួនប៉ុណ្ណោះ។ ចំណែកសំណងជំងឺចិត្តដែលថាបាន ១ម៉ឺនដុល្លារនោះ គឺនាងមិនទាន់ទទួលបានសូម្បី១០០រៀលលុយខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ