Connect with us

ព័ត៌មានជាតិ

អ្នក​នាំ​ពាក្យ​អំពាវ​នាវ​ឲ្យ​បង​ប្អូន​នៅ​រោងចក្រ A and J នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​តាយ ​សេង សហការ​​ជាមួយ​មន្ត្រី​សុខាភិបាល​

បានផុស

នៅ

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអំពាវនាវឲ្យបងប្អូនកម្មករ កម្មការនី នៃរោងចក្រតម្លើងកង់ អេ អេន ជេ ខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្ត​ស្វាយរៀង សហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកសំណាក បើមិនដូច្នោះទេ បងប្អូន​នឹង​ទទួល​រង​ការ​ពិន័យ​ជាមិនខាន។ 

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌និង បានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ និង​បន្ទាប់​ពី​កម្មករ កម្មការិនី នៃរោងចក្រតម្លើង កង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាល ដាលកូវីដ-១៩ ហើយអាជ្ញាធរសម្រេច ធ្វើតេស្ត​កម្មករ​ប្រមាណ​ជិត២ពាន់នាក់  ហើយក្នុងនោះបានរកឃើញជំហានដំបូងជាង៥០ នាក់ (ក្នុងការធ្វើតេសជាង ១០០ នាក់​ដំបូង)  ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញតែម្តង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា “សូមបងប្អុនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បី​យក​វត្ថុសំណាក​វិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេ អ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និង​អាច​ជាប់​ពន្ធនាគារ​រហូតដល់៥ ឆ្នាំ”។

លោក គឹម សន្តិភាព បញ្ជាក់ថា ការយកសំណាកចំពោះបុគ្គល ដែលមានការពាក់ព័ន្ធ ឬសង្ស័យ​ថា​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹងអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ គឺជាវិធានការសុខាភិបាលមួយ ដែល​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​រីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។ 

បើតាមលោក គឹម សន្តិភាព សកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេ ខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១ លាន​រៀល ទៅ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោង​តាម​មាត្រា២១ នៃអនុក្រឹត្យលេខ ៥៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ 

ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំងដល់ការអនុវត្តវិធានការសុខាភិបាលខាងលើនេះ អាចជាប់​ពន្ធនាគាររហូតដល់ ៥ (ប្រាំ) ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការ​ទប់ស្កាត់ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម