ព័ត៌មានជាតិ
លម្អិតសាច់រឿងឃាតកម្មវាយសម្លាប់បុរសម្នាក់នៅបឹងទំពុនទាំងកណ្តាលអធ្រាត្រ
សមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់បុរសម្នាក់កាលពីវេលាម៉ោង ១៖៣០ នាទីរំលងអធ្រាត្រថ្ងៃទី ២៥ ខែឧសភា ស្ថិតនៅត្រង់ចំណុចផ្លូវលំ ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ករណីឃាតកម្មនេះ បង្កឡើងដោយបុរសជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ អាយុ ២៧ ឆ្នាំ មានទីលំនៅ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុញៀន) និងបក្ខពួកម្នាក់ទៀតឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាកម្មករមើលម៉ូតូនៅផ្សារបឹងទំពុន ក៏មានផ្ទុកសារធាតុញៀន។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/21-05-28_kpt-3-1024x614.jpg)
ចំណែកឯបុរសជនរងគ្រោះមានឈ្មោះ ម៉ុក អង្គាររស្មី អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង១៖៣០ នាទី រំលងអាធ្រាត្របុរសជនសង្ស័យឈ្មោះ កែវ យិនភី និងរ៉េត បញ្ញា បានផឹកស្រាបៀរអស់ម្នាក់ចំនួន ០២ កំប៉ុងនៅមុខផ្សារបឹងទំពុន ពេលផឹករួចក៏បើកម៉ូតូកង់បីឥណ្ឌារបស់ខ្លួនឡើងទៅលើផ្លូវ ២៧១ ក៏បានប្រទះឃើញបុរសជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី កំពុងជិះម៉ូតូកង់បីខ្មែរ ដែលធ្លាប់មានទំនាស់ជាមួយ ជនសង្ស័យឈ្មោះ កែវ យិនភី ប្រមាណកន្លះខែមុន។
បន្ទាប់មកជនរងគ្រោះ ម៉ុក អង្គារស្មីបានចុះពីលើម៉ូតូកង់បីខ្មែរមកប្រតាយប្រតប់គ្នាជាមួយជនសង្ស័យឈ្មោះ កែវ យិនភី ខណៈនោះជនរងគ្រោះបានរត់ទៅយកបន្ទះឈើប្រវែង ១ម៉ែត្រ មកវាយជនសង្ស័យឈ្មោះ កែវ យិនភី ឱ្យរបួសដៃខាងឆ្វេង បន្ទាប់មកឈ្មោះ រ៉េត បញ្ញា បានចូលទៅជួយបក្ខពួកខ្លួនស្រាប់តែជនរងគ្រោះបានរត់ចេញហើយទៅវាយកញ្ចក់មុខម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ បណ្តាលឱ្យបែកខ្ទេច ហើយក៏បានរត់គេចខ្លួន ពេលនោះជនសង្ស័យទាំងពីរនាក់ បានបើកម៉ូតូកង់បីឥណ្ឌាដេញតាមពីក្រោយមកដល់នៅចំណុចកើតហេតុ (មុខផ្ទះលេខ ៣១២ ផ្លូវលំ ភូមិ សន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ក៏បំបុកជនរងគ្រោះពីក្រោយបណ្ដាលឱ្យដួលដាច់ផ្ងារ និងបានយកដុំថ្មទម្រជើងឆ័ត្រវាយបន្ថែមទៀតបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ហើយបានបើកម៉ូតូកង់បីឥណ្ឌានោះរត់គេចខ្លួនបាត់តែម្ដង។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-25_07-52-45-1-1024x768.jpg)
លុះព្រឹកឡើងថ្ងៃទី ២៥ ខែឧសភា សពបុរសជនងរងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម មានសភាពរងរបួសបែកក្បាល និងបាក់ជើង បង្កការភ្ញាក់ផ្អើលនៅចំណុចកើតហេតុខាងលើ។
រហូតមកដល់វេលាម៉ោង ០៩ ព្រឹកថ្ងៃដដែល កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នៅចំណុចមុខផ្សារបឹងទំពុន ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានតែម្តង។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/191157989_3826095567517417_1115218372003850131_n-1024x1024.jpg)
នៅពេលឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើ សមត្ថកិច្ចជំនាញបានធ្វើការចាប់យកវត្ថុតាង ៖ ម៉ូតូកង់បីឥណ្ឌាចំនួន ០១ គ្រឿង ពណ៌ស និងដុំថ្មទម្រជើងឆ័ត្រចំនួន ០១ ដុំ។
ក្នុងពេលនោះឈ្មោះ វ៉ាត ចាន់កេសី ភេទ ស្រី អាយុ ៣៩ ឆ្នាំ (ត្រូវជាមីងរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកឯសពជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?