ព័ត៌មានជាតិ
អាជ្ញាធរ តម្រូវកម្មកររោងចក្រ អេអេនជេ ធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន
រដ្ឋបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនកម្មករកម្មការិនីដែលបម្រើការងារនៅរោងចក្រ តម្លើងទោចក្រយានអេអេនជេ(ខេមបូឌា) ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិតក្រុងបាវិត ដែលចេញពីរោងចក្រ មុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ‑១៩ តម្រូវឱ្យធ្វើចត្តានៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដានសុខភាពជាប្រចាំ។
ប្រសិនបើបងប្អូនកម្មករមានអាការៈខុសប្រក្រតីដូចជា ក្តៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមទាក់ទងទៅអាជ្ញាមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុសំណាក់ជាបន្ទាន់។

ការណែនាំរបស់រដ្ឋបាលខេត្តនេះបានធ្វើឡើង បន្ទាប់កាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេអេនជេ(ខេមបូឌា) មានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ‑១៩បានស្ម័គ្រចិត្តទៅយកវត្ថុសំណាកធ្វើតេស្តរហ័សនៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ហើយជាលទ្ធផលវិជ្ជមានកូវីដ‑១៩។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពីរកឃើញទៅលើកម្មករនោះ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ‑១៩ខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្តបានចុះយកវត្ថុសំណាកនាក់ប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ ហើយជាលទ្ធផលវិជ្ជមានចំនួន៣នាក់ក្នុងរោងចក្រខាងលើ។
ក្រុមការងារបានបន្តយកសំណាក អ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ‑១៩ នៅអាគារផ្នែកខាងមុខចំនួន១៤៥នាក់ទៀត។ ជាលទ្ធផលបានរកឃើញចំនួន៥៤នាក់ បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យនៃការឆ្លងក្នុងរោងចក្រទាំងមូល។
រដ្ឋបាលខេត្តបានបញ្ជាក់ថា «ប៉ុន្តែដោយសារការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការផង បងប្អូនកម្មករកម្មការិនីអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារបានខិតខំពន្យល់ណែនាំពីការយកវត្ថុសំណាករកមេរោគកូវីដ‑១៩ ណែនាំពីវិធានអំពីការថែទាំសុខភាព និងផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវិដ‑១៩ និងធ្វើចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់និងការបំផុសបំផុល ក៏បាននាំគ្នាធ្វើដំណើរចេញពីរោងចក្រតែម្ដង»។
រដ្ឋបាលខេត្តស្វាយរៀងបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនកម្មករកម្មការិនីដែលបម្រើការងារនៅរោងចក្រតម្លើងទោចក្រយានអេអេនជេ(ខេមបូឌា) ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ត្រូវឲ្យធ្វើចត្តានៅតាមផ្ទះរៀងៗខ្លួនឲ្យបានត្រឹមត្រូវនឹងត្រូវតាមដានសុខភាពជាប្រចាំ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី